Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្សារទំនើប «EXCHANGE SQUARE» រៀបចំព្រឹត្តិការណ៍ពិសេស អបអរថ្ងៃបុណ្យ «Christmas» រយៈពេល៣ថ្ងៃ ដល់អតិថិជន​ សូមអញ្ជើញចូលរួមដោយសេរី!

09-12-2019 14:51

(ភ្នំពេញ)៖ ផ្សារទំនើប «EXCHANGE SQUARE» នឹងរៀបចំកម្មវិធីពិសេសមួយ ដល់អតិថិជនរបស់ខ្លួន ក៏ដូចជាមហាជនទូទៅ ដើម្បីចូលរួមអបអរថ្ងៃបុណ្យ «Christmas» ដែលមានរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី១៣,១៤ និង១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង៤ល្ងាច ដល់២២យប់។

តំណាងផ្សារទំនើប «EXCHANGE SQUARE» បានថ្លែងឲ្យដឹងថា កម្មវិធីរយៈពេល៣ថ្ងៃនេះ មានសកម្មភាពកម្សាន្តពិសេសៗជាច្រើន ក្នុងនោះមានដូចជា លោកតា Santa ចែកស្ករគ្រាប់, មានការតុបតែងនំ Cookie, ការតាំងបង្ហាញផ្ទាំងគំនូរពីសិល្បករ, មានការសម្តែងព្យាណូ, ការគូរលើមុខ, ការកាច់ប៉េងប៉ោង និងការថតរូបភ្លាមយកភ្លាម។

​ក្រៅពីនោះ ក៏មានការប្រគំតន្រី្តផ្ទាល់ មានការច្រៀងចម្រៀងជាក្រុមលក្ខណៈគ្រីស្ទម៉ាសខារ៉ូល, មានការបាញ់ព្រិល, ការលក់ម្ហូបអាហារ និងភេសជ្ជៈជាច្រើនមុខ ហើយជាពិសេសមានបញ្ចាំងភាពយន្តគ្រីស្ទម៉ាស នៅចុងកម្មវិធីផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះប្រារព្ធឡើងនៅទីតាំង ផ្សារទំនើប «EXCHANGE SQUARE» ដែលមានអាសយដ្ឋាន ផ្លូវលេខ ១០៦ ភ្នំពេញ, ពោលគឺនៅក្នុងទីតាំងផ្សារទំនើប EXCHANGE SQUARE តែម្ដង សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករ៕