Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

SEA Games 2019៖ កីឡាករជឺជិតស៊ូកម្ពុជា ឃូវ វិវឌ្ឍនា ប៉ះវៀតណាម ដណ្តើមមេដាយសំរឹទ្ធថ្ងៃនេះ

09-12-2019 14:28

(ម៉ានីល)៖ កីឡាករជឺជិតស៊ូរបស់កម្ពុជា ឃូវ វិវឌ្ឍនា នឹងប្រកួតដណ្តើមមេដាយសំរឹទ្ធ ប៉ះកីឡាករវៀតណាម នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ឆ្នាំ២០១៩ ក្រោយយកឈ្នះកីឡាករម៉ាឡេស៊ី នៅវគ្គ ៨នាក់ចុងក្រោយ ខណៈកីឡាការិនី ខាន់ ចេសា ឡើងវគ្គផ្តាច់ព្រ័ត្រប៉ះម្ចាស់ផ្ទះហ្វីលីពីន នៅរសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ ដូចគ្នា។

ការប្រកួតដែលធ្វើឡើងនៅរសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ កីឡាករ ឃូវ វិវឌ្ឍនា បានត្រឹមប្រជែងដណ្តើមមេដាយសំរឹទ្ធ ជាមួយកីឡាករវៀតណាម ក្រោយឆ្លងកាត់វគ្គ ៨ចុងក្រោយ ដែលបានចាញ់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលកម្ពុជាមានអត្តពលិកកីឡាជឺជិតស៊ូ ៤នាក់ចូលរួមប្រកួតប្រជែង។ នេះបើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរេីន នាយបេសកកកម្មថ្លែងប្រាប់ Fresh News នារសៀលនេះ។

គិត្រឹមថ្ងៃនេះ ក្រុមអត្តពលិកកម្ពុជា បានប្រជែងដណ្តើមមេដាយជូនជាតិសរុប ៣៥គ្រឿង ក្នុងនោះកីឡាគុនល្បុក្កតោ(ប្រកួតកីឡា Arnis) ឈ្នះមេដាយសរុប ២០គ្រឿង(មាស ១, ប្រាក់ ២ និងសំរឹទ្ធ ១៧) ។

• កីឡាប៉េតង់ ឈ្នះមេដាយមាស ១(វិញ្ញាសានារី ៣នាក់) និងប្រាក់ ១(វិញ្ញាសាវាគូបុរស) ។
• កីឡាតេក្វាន់ដូ ឈ្នះមេដាយមាស ១ (ស៊ន សៀវម៉ី) និងមេដាយប្រាក់ ២ គ្រឿង ។
• កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១គ្រឿង ។
• កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង ។
• កីឡាប្រដាល់សកល ឈ្នះមេដាយសំរឺទ្ធ ៥គ្រឿង
• កីឡាសូហ្វតិន្នីស ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង៕