(ភ្នំពេញ)៖ ដើម្បីគាំទ្របាល់ទាត់កម្ពុជា រដ្ឋបាលខណ្ឌជ្រោយចង្វារ បានរៀបចំចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ SEA Games 2019 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង U22 គោព្រៃកម្ពុជា និងU22 នាគមាសវៀតណាម លើកទី៣០ នៅប្រទេសហ្វីលីពីន នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅនៅរង្វង់មូលនាងមច្ឆា គល់ស្ពានបាឡេក្នុងតំបន់អភិវឌ្ឍន៍ OCIC។

ដូច្នេះ ប្រជាពលរដ្ឋ ជាពិសេសយុវជនសូមចូលរួមគាំទ្រទាំងអស់គ្នា នាវេលាម៉ោង ៧យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ។

ការប្រកួតដ៏កម្រនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ក៏ដូចជាអ្នកគាំទ្រវៀតណាម ដ្បិតនេះគឺជាលើកដំបូង ដែលក្រុមទាំងពីរបានជួបគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នា៣លើកមកហើយ ក្នុងវគ្គជម្រុះតាមពូល នៃព្រឹត្តិការណ៍នេះ ដោយកម្ពុជាបានបរាជ័យទាំង៣ប្រកួត ពោលគឺឆ្នាំ១៩៩៥ ចាញ់ ៤-០, ឆ្នាំ២០០៩ ចាញ់៦-១ និងឆ្នាំ២០១៧ ចាញ់ ៤-១៕