(ភ្នំពេញ)៖ កម្មវិធីនៃការចាប់គូវគ្គចែកពូលពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup រដូវកាលឆ្នាំ២០២០ នឹងធ្វើឡើងនៅម៉ោង ២រសៀល ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការកណ្ដាលសហព័ន្ធបាល់ទាត់អាស៊ី ដែលស្ថិតក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងសហព័ន្ធតាមប្រទេសជាសមាជិក និងតំណាងក្លឹបមានកៅអីប្រកួតទៀតផង។

ជាមួយគ្នានោះ ក្រុមជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ២សម័យ ព្រះខ័នរាជស្វាយរៀង ប្រសិនបើកឆ្លងផុតនៃវគ្គជម្រុះ (Play-Off) គ្រាដែលក្លឹបនៅតំបន់អាស៊ាន Ho Chi Minh City និង Than Quang Ninh (វៀតណាម), Tampines Rovers និង Hougang United (សិង្ហបុរី), Ceres-Negros និង Kaya-IIloilo (ហ្វីលីពីន), Shan United (មីយ៉ាន់ម៉ា), Bali United (ឥណ្ឌូនេស៊ី) និងក្លឹប Lao Toyota (ឡាវ) កំពុងរង់ចាំវគ្គចែកពូលរួចជាស្រេច។

គួរដឹងដែរថា សម្រាប់ក្រុមត្រូវចូលរួមពីកម្ពុជា គឺព្រះខ័នរាជស្វាយរៀងដែលជាម្ចាស់ជើងឯកក្របខណ្ឌលីគកំពូល រដូវកាលឆ្នាំ២០១៩ ហើយអាចប៉ះគូប្រជែងណាមួយក្នុងវគ្គជម្រុះ Play-Off មានដូចជា PSM Makassar ជើងឯក Indonesian Cup, Master 7 ជើងឯករងលីគកំពូលឡាវ, Indera ក្រុមលេខ៤ លីគកំពូលប្រ៊ុយណេ, Yangon United ជើងឯកមីយ៉ាន់ម៉ា និងក្លឹប Lalenok ជើងឯកលីគកំពូលទីម័រខាងកើត។

វគ្គ Play-Off សម្រាប់ក្លឹបនៅតំបន់អាស៊ាន សម្រាប់ជើងទី១ នឹងធ្វើឡើងពីចន្លោះថ្ងៃទី២១-២២ ខែមករា និងជើងទី២ ប្រកួតនៅថ្ងៃទី២៨-២៩ ខែដដែលឆ្នាំ២០២០៕