(ម៉ានីល)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ដែលជួបប្រកួតទល់នឹង U22 មីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីនចាប់ផ្តើមហើយនារាត្រីថ្ងៃចន្ទ ទី០២ ខែធ្នូ។

នេះជាការប្រកួតវគ្គសន្សំប្រចាំពូល A លើកទី៣ របស់កម្ពុជា ក្រោយឆ្លងកាត់ ២ប្រកួត ឈ្នះ១ និងស្មើ១ រកបាន ៤ពិន្ទុ ឈរនៅលេខរៀងទី២ បណ្តោះអាសន្ន តាមពីក្រោយក្រុមកំពូលតារាង មីយ៉ាន់ម៉ា ដែលមាន ៧ពិន្ទុ ឆ្លងកាត់ ៣ប្រកួតមិនដែលចាញ់ ក្រៅពីឈ្នះ២ និងស្មើ១ ដោយនៅសល់ ១ប្រកួតប៉ុណ្ណោះពេលជួបកម្ពុជារាត្រីនេះ។

កម្ពុជា ធ្លាប់បានយកឈ្នះមីយ៉ាន់ម៉ា ២-០ កាលជួបគ្នាចុងក្រោយនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយក្រុមគោព្រៃជំទងន់នេះ ក៏ត្រូវការជ័យជម្នះបន្តទៀតដែរ ដើម្បីបន្តក្តីសង្ឃឹមឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ដ្បិត ១ប្រកួតបញ្ចប់ក្នុងពូល A ត្រូវប៉ះ U22 ម៉ាឡេស៊ីនារសៀលថ្ងៃពុធ ទី០៤ ខែធ្នូខាងមុខ៕