(ភ្នំពេញ)៖ មិនមែនគិតគូតែរឿងឯកជន និងផ្តោតតែលើមុខជំនួយនោះទេ លោក​ស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ ដែលជានាយិកាសិប្បកម្មរ៉ារី ត្រូវបានមហាជនសង្កេតឃើញថា តែងតែមានសកម្មភាពក្នុងការចូលរួមកិច្ចការងារសង្គមជារឿយៗ។ កាន់តែពិសេសជាងនេះ លោកស្រី ថែមទាំងគិតគូពីការផ្សព្វផ្សាយ អភិរក្សស្នាដៃខ្មែរទៀតផង តាមរយៈការយកក្រណាត់សូត្រ មកច្នៃចេញជាសម្លៀកបំពាក់ សម្រាប់ចូលរួមក្នុងកម្មវិធីតូចធំនានា។

ពិតណាស់សាធារណៈជនទាំងក្នុង និងក្រៅសិល្បៈ បានធ្វើការកត់សម្គាល់ឃើញថា រាល់ពេលចូលរួមក្នុងកម្មវិធីធំៗ លោក ស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ បានគ្រងនូវសម្លៀកបំពាក់យ៉ាងសមសួន ដែលឈុតទាំងនោះ ជាការច្នៃចេញពីក្រណាត់សូត្រ បូករួមទាំងការច្នៃម៉ូតថ្មីៗ ផងនោះកាន់តែធ្វើឲ្យមានភាពទាក់ទាញពីមហាជន។

ការគ្រងនូវឈុតសម្លៀកបំពាក់ច្នៃចេញពីក្រណាត់សូត្រខ្មែរនិងម៉ូដមានលក្ខណះខ្មែរឆ្នៃផងនោះ ត្រូវបានលោកស្រី កូវ ច័ន្ទសុណ្ណារិទ្ធ ម្ចាស់សិប្បកម្មរ៉ារី ថ្លែងប្រាប់ Fresh News ថា គឺក្នុងគោលបំណងឡើងកំពស់ផលិតផលខ្មែរ ជាពិសេសដើម្បីបំផុសឲ្យមិត្តនារីៗ និងកូនខ្មែរទាំងអស់ ងាកមកចាប់អារម្មណ៍ជាមួយនឹងក្រណាត់សូត្រដ៏មានគុណភាព ដែលជាស្នាដៃកូនខ្មែរ។

គួរជម្រាបថា បច្ចុប្បន្នលោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនទាំងក្នុងនិងក្រៅសិល្បៈ ព្រោះក្រៅពីជោគជ័យលើមុខជំនួញ លោកស្រីថែមទាំងជាស្ត្រីម្នាក់ ដែលរឹងមាំ ជាគំរូដល់នារីដទៃផងដែរ។ ដូចដែរស្នាដៃចម្រៀងមួយដែលជាស្នាដៃនិពន្ធផ្ទាល់ពីលោកស្រី​ មានចំណងជើងថា «ស្ត្រីត្រូវតែខ្លាំង»៕