(បរទេស)៖ ថ្មីៗនេះទស្សនិកជន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយតារាចម្រៀងស្រីល្បីឈ្មោះ Selena Gomez បង្ហាញភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយនារីម្នាក់ ដែលត្រូវបានគេដឹងថា ជាអ្នកនិពន្ធ និងជាអ្នកចម្រៀងអាមេរិក ឈ្មោះ Julia Michael។ សកម្មភាពនេះ បានធ្វើឲ្យគ្រប់គ្នាសង្ស័យថា នាងកំពុងបង្កាត់ភ្លើងស្នេហ៍​ជាមួយនារីដូចគ្នា ខណៈបរាជ័យស្នេហាជាមួយបុរសច្រើនដង។

ជាការកត់សម្គាល់ថ្មីៗនេះ ទស្សនិកជនបានប្រទះឃើញ តារាចម្រៀងស្រី Selena Gomez បានបង្ហាញខ្លួន នៅក្នុងកម្មវិធីប្រគំតន្រ្តីរបស់តារាចម្រៀងស្រីវ័យ២៦ឆ្នាំ Julia Michaels នៅឯទីក្រុង Los Angeles។ តារាស្រីទាំងពីរបានឡើងច្រៀងរួមគ្នាថែមទៀតផង ធ្វើឲ្យប្រិយមិត្តទស្សនិកជន ដែលទស្សនានៅទីនោះមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង។

តែយ៉ាងណា ក្រោយបញ្ចប់ការសម្តែង តារាស្រីទាំងពីរដួងស្រាប់តែថើបមាត់គ្នានៅលើឆាក ធ្វើឲ្យគ្រប់គ្នាដែលចូលរួមកម្មវិធីនោះស្រឡាំងកាំងកាន់តែខ្លាំង។ បន្ទាប់ពីការប្រគំតន្ត្រីត្រូវបានបញ្ចប់ គេស្រាប់តែចាប់អារម្មណ៍ឃើញថា Selena បានធ្វើការបង្ហោះនូវរូបថត ក៏ដូចជាវីដេអូក្រៅឆាករវាងនាង និង Julia ដែលអ្នកទាំងពីរបានធ្វើការសាក់នៅលើដៃសញ្ញាដូចគ្នា ដែលសញ្ញានេះភាគច្រើនគេសាក់ចំពោះតែគូស្នេហ៍ប៉ុណ្ណោះ។ កាន់តែពិសេស Selena បានបង្ហោះរូបភាពស្និទ្ធស្នាលថើបគ្នា និងថែមទាំងបានប្រើពាក្យពេចន៍ផ្អែមល្ហែម សុទ្ធតែ «My love, my heart and my soul» ថែមទៀតផង។

គេមានតែរង់ចាំការបញ្ជាក់ដោយផ្ទាល់ពី Selena និង Julia ថាតើពួកគេមានទំនាក់ទំនងត្រឹមតែជាមិត្តភាពជិតស្និទ្ធធម្មតា ឬក៏មានអ្វីជ្រាលជ្រៅលើសពីនេះ ខណៈទស្សនិកជនគ្រាន់តែដាក់ការសង្ស័យថា នាងស្រឡាញ់នារីដូចគ្នាប៉ុណ្ណោះ៕