(ស៊ីកាហ្គោ)៖ កីឡាករប្រដាល់សកល Patrick Day បានទទួលមរណភាព ដោយសាររបួសខួរក្បាលធ្ងន់ធ្ងរ និងសន្លប់អស់រយៈពេល ៤ថ្ងៃ ក្រោយពីបានវាយចាញ់គូប្រជែង Charles Conwell នៃការប្រកួតដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក Super Welterweight នៅឯទីក្រុង Chicago សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នេះ។

ជុំវិញករណីនេះ ត្រូវបានលោក Lou DiBella អ្នករៀបចំការប្រកួតបានឲ្យដឹង ក្រោយទទួលដំណឹងពីក្រុមគ្រួសាររបស់សព និងក្រុមការងារនៃក្លឹបប្រដាល់របស់ Patrick Day ដោយបានស្លាប់កាលពីថ្ងៃពុធ ទី១៦ ខែតុលាក្នុងវ័យ ២៧ឆ្នាំ។Patrick Day បានរងរបួសផ្នែកខួរក្បាលយ៉ាងខ្លាំង ក្រោយពីទទួលរងការវាយយ៉ាងច្រើនដៃរបស់កីឡាករ Charles Conwell ក្នុងទឹកទី១០ និងបណ្តាលឲ្យ Patrick Day ដួលសន្លប់ផ្ងាក្រោយតែម្តងនៅលើសង្វៀនប្រកួត។

កីឡាករ Patrick Day សញ្ជាតិអាមេរិក បានត្រឹមបន្សល់ទុកការប្រកួត ២២ដង ក្នុងនោះធ្លាប់ឈ្នះ១៧ដង ចាញ់៤ដង និងស្មើ១ដង ដែលកាន់កាប់ខ្សែក្រវាត់កម្រិត Super Welter ប៉ុណ្ណោះក្នុងអាជីពប្រដាល់ គ្រាដែលកីឡាករ Charles Conwell បានបង្ហាញសារសោកស្តាយផងដែរ និងសរសេរថា «ខ្ញុំមិនបានគិតថា វាបានកើតឡើងទេសម្រាប់អ្នក ខណៈខ្ញុំគ្រាន់តែចង់បានត្រឹមជ័យជម្នះប៉ុណ្ណោះ!»