(ក្រុងឡុងដ៍)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគធំៗតំបន់អឺរ៉ុប ពីក្របខណ្ឌPremier League និង LaLiga និងចាប់ផ្តើមការប្រជែងដណ្តើមយក ៣ពិន្ទុបន្តទៀតហើយដោយមាន ៥គូប្រកួត ដែលនិងផ្សាយដោយទូរស្សន៍ CTN ,MYTV និង CNC សម្រាប់ការប្រកួតនារាត្រីថ្ងៃសៅរ៍ ទី២១ និងរាត្រីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ ២០១៩។

 សម្រាប់ការប្រកួតរាត្រីថ្ងៃទី២១ ខែកញ្ញា ក្រុមអង់គ្លេល Premier League មាន ៣គូក្នុងនោះមានក្រុមការពារតំណែងជើងឯក Manchester City ត្រូវជួបជាមួយក្រុម Watford ខណះក្រុម Newcastle United ប៉ះក្រុម Brighton គ្រាដែលនៅរាត្រីថ្ងៃទី ២២ ខែដដែលមានមួយគូទៀតដែលជាជំនួបរវាងក្រុមតោខៀវ Chelsea ប៉ះក្រុម Liverpool ដែលកំពុងមាន ១៥ពិន្ទុឈរលើកំពូលតារាង។

 រីឯការប្រកួតបាល់ទាត់នៃក្របខណ្ឌអេស្ប៉ាញ LaLiga ក៏មានការផ្សាយបន្តផ្ទាល់ពីគូផងដែរដោយក្រុម Athletico Madrid ជួបជាមួយក្រុម Celta Vigo ដែលការប្រកួតធ្វើឡើងនារាត្តីថ្ងៃទី ២១ខែកញ្ញា និងក្រុម Sevilla និងទទួលក្រុមខ្លាំង Real Madrid នាយប់ថ្ងៃទី ២២ ខែដដែល ហើយប្រកួតនេះនិងមានការផ្សាយបន្តផ្ទាល់ដោយទូរស្សន៍ CTN, MYTV និង CNC៕