(ភ្នំពេញ)៖​ ការពិនិត្យផ្ទៃពោះក្នុងកំឡុងពេលមានផ្ទៃបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ស្ត្រីជាម្តាយ និងទារក ដូចជា៖ តាមដានសុខភាពស្ត្រី និងទារក, ស្ត្រីអាចទទួលបានវ៉ាក់សាំងការពារជំងឺតេតាណុស គ្រាប់ថ្នាំជាតិដែក ជាដើម។

ការពិនិត្យផ្ទៃពោះក៏ឲ្យយើងអាចស្វែងរកសញ្ញាគ្រោះថ្នាក់ផ្សេងៗ និងព្យាបាលឲ្យទាន់ពេលវេលា និងទទួលបានដំបូន្មានល្អៗពីបុគ្គលិកសុខាភិបាល។

សូមទស្សនាកិច្ចសម្ភាសន៍ជាមួយអ្នកស្រីវេជ្ជបណ្ឌិត ហេង រិទ្ធិសុបញ្ញា៖

ប្រិយមិត្តអ្នកអានចង់ជ្រាបព័ត៌មានសុខភាព មាតា និងទារក សូមចូលទៅកាន់ហ្វេសប៊ុក Royal Ausnz Cambodia ឬគេហទំព័រ www.royalausnzcambodia.com