(តូរីន)៖ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានបង្ហាញគ្រាប់បាល់ស៊ុតបញ្ចូលទីបានល្អជាគេប្រចាំសប្តាហ៍ទី១ ដែលជាការស៊ុតរបស់កីឡាករខ្សែបម្រើប្រយុទ្ធ Cuadrado ស្ថិតជាការស៊ុតមានបច្ចេកទេសល្អបំផុតក្នុងការប្រកួតបើកឆាកដំបូងក្នុងជំនួបរវាងក្រុម Atletico Madrid លេងស្មើ ២-២ ជាមួយ Juventus នៃវគ្គសន្សំពិន្ទុក្នុងព្រឹត្តិការណ៍ UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០។

គ្រាប់ស៊ុតបាន ១គ្រាប់ របស់កីឡាករសញ្ជាតិកូឡុំប៊ី Juan Cuadrado បានកើតឡើងក្នុងនាទី៤៨ ដែលជាគ្រាប់នាំមុខក្នុងការប្រកួត ហើយពេលនេះសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានសម្រេចជ្រើសយកគ្រាប់ស៊ុតរបស់គេ ស្ថិតជាគ្រាប់បាល់ល្អជាងគេប្រចាំការប្រកួតវគ្គសន្សំពិន្ទុក្នុងសប្តាហ៍ទី១ ផងដែរ។

សម្រាប់ការប្រកួតបន្ទាប់របស់ក្រុមសេះបង្កង់ Juventus នឹងត្រូវទទួលក្រុមអាល្លឺម៉ង់ Bayer Leverkusen នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ដែលជាជំនួបទី២ ប្រចាំពូល D ដែល UEFA បង្កើតពាន Goal of the Week ក្នុងរដូវកាលថ្មីនេះដែរ៕