(ភ្នំពេញ)៖ ជើងឯកវិទ្យាល័យ លើកទី០១ ឆ្នាំ២០១៩ ត្រូវបានផ្តួចផ្តើមរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្លិបបាល់ទាត់បឹងកេត និងវិទ្យាល័យរដ្ឋ-ឯកជន ចំនួន៩ ក្នុងរាជធានីភ្នំពេញ។

ជើងឯកវិទ្យាល័យ រៀបចំឡើងជាការប្រកួតវិលជុំ (League, home-away) ដែលមានចំនួន ១៨សប្តាហ៍ទើបចប់ ហើយក្រុមកីឡាករ ដែលមានតារាងពិន្ទុខ្ពស់ជាងគេ នឹងទទួលបានពានរង្វាន់ជើងឯកឆ្នាំ២០១៩។

ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ចំពោះពានរង្វាន់ជើងឯក គឺទទួលបានថវិកា ៦០លានរៀល ជាមួយពានជើងឯក ពានរង្វាន់លេខ២ ទទួលបានថវិកាចំនួន ៤០លានរៀន និងទី៣ចំនួន ២០លានរៀន អមជាមួយមេដាយ ស្រោមដៃមាស ស្បែកជើងមាស និងការលើកទឹកចិត្តផ្សេងៗទៀត។

ជើងឯកវិទ្យាល័យ ប្រកួតជារៀងរាល់សប្តាហ៍ នៅថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសុក្រ វេលាម៉ោង១៥៖៣០ ដល់១៧៖០០ នៅទីលានវិទ្យាល័យបឹងត្របែក និងវិទ្យាល័យច្បារអំពៅ ជាពិសេសក៏មានការផ្សាយបន្តផ្ទាល់ក្នុង ផេកជើងឯកវិទ្យាល័យ និងផេកអប្សរាសង់ត្រាល់ផងដែរ។

ជាលទ្ធផលក្នុងសប្តាហ៍ទី ១៣នេះ គឺ៖
*ថ្ងៃព្រហស្បត្តិ៍ទី១៩ ខែកញ្ញា ឆ្នាំ២០១៩៖ វិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី ១-៦ វិទ្យាល័យព្រះស៉ីសុវត្ថិ ខណៈវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ០-២ វិទ្យាល័យ ជា ស៉ីម សាមគ្គី
*ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩៖ វិទ្យាល័យឥន្រ្ទទេវី ១៣-២ វិទ្យាល័យវេសឡាញ ខណៈវិទ្យាល័យច្បារអំពៅ ២-៥ វិទ្យាល័យឫស្សីកែវ៕

Advertising