(ក្រុងឡុងដ៍)៖ ការប្រកួតក្នុងប្រចាំសប្តាហ៍ទី៥ នៃលីគកំពូលអង់គ្លេស Premier League 2019-2020 ក្រុមកាំភ្លើងធំ Arsenal រកបានតែមួយ ១ពិន្ទុពេលលេងស្មើជាមួយក្រុម Watford ក្នុងលទ្ធផល ២-២ គ្រាដែលកីឡាករខ្សែប្រយុទ្ធ Emerick Aubameyang រកបាន ២គ្រាប់នារាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Vicarage Road ក្រុមភ្ញៀវ Arsenal បានធ្វើការនាំមុខ ២គ្រាប់មុនពីការធ្វើបានសម្រេចដោយកីឡាករសញ្ជាតិកាបុង Aubameyang នៅនាទី២១ និងនាទី៣២ តែត្រូវបាន កូនក្រុមរបស់គ្រូបង្វឹក Sanchez Flores ព្យាយាមតាមបានស្មើវិញពីការរកបានគ្រាប់ដោយកីឡាករ Tom Cleverley និង Roberto Pereyra សម្រាប់ ៤៥នាទីដែលនៅសល់។

គិតត្រឹមសប្តាហ៍ទី៥ ជើងទី១ Arsenal ឈរនៅត្រឹមលេខរៀងទី៧ មាន ៨ពិន្ទុ ហើយក្រុមដែលដឹកនាំដោយលោក Unai Emery នឹងត្រូវបន្តប្រជែង ៣ពិន្ទុបន្តជាមួយក្រុម Aston Villa នៅសប្តាហ៍ទី៦ នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ក្រោយពេល Watford ត្រូវទៅជួបក្រុមខ្លាំង Manchester City នាថ្ងៃទី២១ ខែដដែល៕