Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទថ្មី​​ពី​​លោក វុទ្ធា «មិន​អាច​ជួយ​ខ្លួនឯង» ពិរោះ​ប្លែក​អារម្មណ៍ លាយ​ឡំ​ជាមួយ MV ដ៏​ទាក់​ទាញ​បង្អួត​សម្រស់​តំបន់​សមុទ្រ​របស់​កម្ពុជា (Video inside)

11-09-2019 11:59

(ភ្នំពេញ)៖ ម្ចាស់បទ «ក្រមុំ៣ស្តាយ» លោក វុទ្ធា ថ្មីៗនេះបានបញ្ចេញបទចម្រៀងមួយបទមានចំណងជើងថា «មិនអាចជួយខ្លួនឯង» កំពុងទទួលបានការគាំទ្រច្រើនពីមហាជន ដោយបទថ្មីនេះចេញទើបតែបានមួយថ្ងៃមានអ្នកចូលមើលយ៉ាងច្រើន Youtube។ បទចម្រៀងមួយនេះ មានសាច់ភ្លេចប្លែកអារម្មណ៍ អត្ថន័យពិសេសផ្តោតលើរឿងស្នេហាត្រូវចិត្តយុវវ័សម័យថ្មីហើយនោះ ងាកមកវីដេអូវិញ គឺទាក់ទាញយ៉ាងខ្លាំង ព្រោះបានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត នៃសមុទ្រកម្ពុជាមានទឹកខៀវស្រងាត់តែម្តង។

ជាការកត់សម្គាក់ ម្ចាស់បទ «ក្រមុំ៣ស្តាយ» លោក វុទ្ធា ហាក់បាត់មុខមួយរយៈពីវិស័យសិល្បៈ សឹងតែត្រូវបានទស្សនិកជនភ្លេចមុខបាត់ទៅហើយ។ តែយ៉ាងណាពេលនេះលោកស្រាប់តែត្រឡប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី «មិនអាចជួយខ្លួនឯង» ជាចំណងដៃថ្មីសម្រាប់អ្នកគាំទ្រ។ «មិនអាចជួយខ្លួនឯង» Can’t Help Myself ជាចង្វាក់ថ្មីប្លែកខុសពីបទមុនៗ របស់លោកវុទ្ធា ។ ងាកមក MV បទថ្មីមួយបទនេះ ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រគ្រប់ស្រទាប់ ព្រោះបានផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាតនៅកោះទន្សាយ ឲ្យអ្នកដែលបានមើលវីដេអូចម្រៀងនេះហើយ ចង់ទៅលេងកំសាន្តនៅទីនោះ។

គួរជម្រាបថា តារាចម្រៀងប្រចាំក្រុម KlapYaHandz លោកវុទ្ធា មានទស្សនិកជនមិនតិចនាក់នោះទេស្រឡាញ់ ចូលចិត្ត ជាពិសេសតាមរយៈបទ “ក្រមុំ៣ស្តាយ” ដែលជាចង្វាក់ប្រជាប្រិយ បានធ្វើឲ្យលោកកាន់តែមានទស្សនិកជនស្គាល់ច្រើន​តែម្តង។

សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖