(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី២២ ជើងទី២ ចុងសប្តាហ៍នេះនៅថ្ងៃទី១៤-១៥ ខែកញ្ញា ដោយមាន ១៤ក្រុមចូលរួមដដែល។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ រួមមាន៖
- អគ្គស្នងការដ្ឋាននគរបាលជាតិ Vs អង្គរថាយហ្គឺ
- សូលទីឡូអង្គរ Vs អគ្គិសនីកម្ពុជា
- វិសាខា Vs ក្រសួងការពារជាតិ។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ រួមមាន៖
- គិរីវង់សុខសែនជ័យ Vs ភ្នំពេញក្រោន
- បឹងកេត Vs អាស៊ីអឺរ៉ុប យូណាយធីត
- ណាហ្គាវើល Vs កំពង់ចាម
- ព្រះខ័នរាជស្វាយរៀង Vs យុវជនបាទី U18។

សូមបញ្ជាក់ផងដែរថា សម្រាប់កាប្រកួតពានរង្វាន់លីគកំពូលកម្ពុជាប្រចាំសប្តាហ៍ទី២២នេះ មានគូពិសេសនឹងត្រូវប៉ះគ្នារវាងក្រុមវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន៤៧ពិន្ទុ ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវក្រសួងការពាជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន៣៥ពិន្ទុនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញានៅកីឡដ្ឋានវិសាខា នាម៉ោង ៦៖០០ល្ងាច៕