Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាករ បារាំង៖ ត្រៀម​ខ្លួន​ជានិច្ច​សម្រាប់​ជួយ​​កម្ពុជា ក្នុង​វគ្គជម្រុះ World Cup 2022 (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

10-09-2019 11:53

(ភ្នំពេញ)៖ យុវជន សឿត បារាំង គឺជាខ្សែការពារមួយរូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលកំពុងមានភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ទល់នឹងក្រុមជម្រើសជាតិបារ៉ែន ល្ងាចនេះ រូបគេមានសុទិដ្ឋិនិយមទៅលើក្រុមគោព្រៃថា នឹងធ្វើបានល្អដូចប្រកួតមុនដែរ។

កីឡាករដែលមានវ័យ ២០ឆ្នាំបានបន្ថែមទៀតថា «ចំពោះខ្លួនខ្ញុំផ្ទាល់ ការចូលលេងឬមិនលេង ខ្ញុំអត់ទាន់ដឹងច្បាស់ទេ តែយ៉ាងណាវិញ ការលេង ឬមិនលេងមិនសំខាន់ទេ ព្រោះអ្វីដែលសំខាន់នៅពេលនេះ គឺយើងត្រូវត្រៀមខ្លួនជានិច្ច ហើយប្រសិនបើខ្ញុំមិនបានលេង ក៏ខ្ញុំគោរពតាមការសម្រេចចិត្តរបស់គ្រូដែរ»

អ្វីដែលសំខាន់ផងនោះ បារាំងបាននិយាយបន្ថែមទៀតថា «នៅពេលនេះពួកយើងកំពុងតែមានការហ្វឹកហាត់មួយដែលល្អ ដោយពួកយើងផ្តោតទៅលើការប្រកួតនាល្ងាចនេះ ថ្វីដ្បិតតែមានកង្វល់បន្តិចបន្ទួចទៅលើកាយសម្បទា ប៉ុន្តែខ្ញុំជឿថា ពួកយើងនៅតែបន្តធ្វើបានល្អ និងអាចល្អជាងការប្រកួតមុនទៅទៀត»