(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីករប្រុសមានប្រជាប្រិយភាព គឺលោក អ៊ុន សុធា ថ្មីៗនេះបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ មានការចាប់អារម្មណ៏ ក្រោយពេលដែលលោកបាន បង្ហាញមុខលោក ឪពុកឲ្យទស្សនិកជនបានស្គាល់ ជាពិសេសនោះ គឺចំថ្ងៃពិសេសតែម្ដង ខណៈជារឿយតារាប្រុសរូបនេះ មិនដែលបង្ហាញរូបភាព ជាមួយនឹងលោក ឪពុកនោះទេ គឺភាគច្រើន គឺលោកបង្ហាញរូបភាព តែជាមួយអ្នកម្ដាយតែប៉ុណ្ណោះ​។

ជាការពិត តាមរយៈការបង្ហាញមុខ លោកឪពុកជាលើកដំបូងនេះផងដែរ ត្រូវបានលោកអះអាងថា ដោយសារតែមានអ្នកគាំទ្រ តែងតែសួរនាំ​ពីឪពុករបស់លោក។ ម្យ៉ាងវិញទៀត ដោយសារតែលោក និងឪពុក មិនសូវមានពេលវេលាគ្រប់គ្រាន់ ដើម្បីនៅជាមួយគ្នា ទើបលោកគ្មានពេលបង្ហាញឲ្យទស្សនិកជនបានស្គាល់។ យ៉ាងណាមិញ ឆ្លៀតចំថ្ងៃពិសេស ជាថ្ងៃល្អ ពោលគឺថ្ងៃទី០៩ .០៩. ២០១៩ ទើបលោក អ៊ុន សុធា ចង់បង្ហាញឲ្យទស្សនិកជន បានស្គាល់អ្នកមានគុណ ដែលជាឪពុករបស់លោក។

យោងតាមគណនីហ្វេសប៊ុក របស់ពិធីករ លោក អ៊ុន សុធា បានបង្ហាញនូវរូប​ឪពុករបស់លោក ភ្ជាប់ជាមួយនឹងសារថា៖ ​«​គ្រប់​គ្នាតែងតែសួរខ្ញុំថា​​ ឃើញថតតែជាមួយម្តាយ​ ចុះឪពុកខ្ញុំគាត់ទៅណា?​​ នេះហើយជាឪពុករបស់ខ្ញុំ​។​ ខ្ញុំនិងគាត់មិនសូវបានជួបគ្នា ឬក៏ទៅក្រៅហូបអីជុំគ្នា ដូចកាលម៉ែនៅរស់នោះទេ​ពុកខ្ញុំជាមនុស្ស ដែលចូលចិត្តភាពស្ងប់ស្ងាត់​ មិនចេះនិយាយច្រើន​ ចូលចិត្ត​និយាយសាច់ការ​។ ដោយសារថ្ងៃនេះជាថ្ងៃល្អ​ ០៩.០៩.២០១៩​ ខ្ញុំ​ចង់បង្ហាញដល់បងប្អូន ដែលចង់ដឹងឪពុករបស់ខ្ញុំជាអ្នកណា​​! ហើយក៏អរគុណដល់លោកពុក ដែលបំពេញក្តីស្រមៃឲ្យកូន ជាកាដូរយ៉ាងពិសេសក្នុងថ្ងៃដ៏ល្អនេះ​ ជូនកូន​​ទៅ​ គឺកូននៅតែមើលថែលោកឪបន្តទៀត​ ដោយក្តីស្រឡាញ់»

គួរជម្រាបថា បច្ចុប្បន្នតារាសម្ដែង និងជាពិធីករ លោក អ៊ុន សុធា គឺនៅមានតែលោកឪពុកម្នាក់ទៀតប៉ុណ្ណោះ ដែលលោកត្រូវថែរក្សា ក៏ដូចជាគោរពស្រឡាញ់ ខណៈដែលម្ដាយលោក បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ដោយសារតែជំងឺទឹកនោមផ្អែម លើសឈាម បេះដូង និងជំងឺមហារីក៕