(កាណាដា)៖ ការប្រកួតកីឡាវាយកូនហ្គោល ដណ្តើមពានរង្វាន់ Canadian Women's Open 2019 កីឡាការិនី Michelle Liu បានក្លាយជាបេក្ខភាពប្រកួតប្រជែងដែលមានអាយុត្រឹមតែ ១២ឆ្នាំក្មេងជាងគេក្នុងព្រឹត្តិការណ៍ខាងលើ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។

Michelle Liu បាននិយាយថា «នេះជារឿងឆ្កួតមួយសម្រាប់នាង ដែលបានចូលប្រកួតយកបទពិសោធន៍ក្នុងការប្រកួតលក្ខណៈអាជីពជាលើកដំបូង ហើយនេះជាការប្រកួតដ៏លំបាកមួយ ក៏ព្រោះតែមានបេក្ខភាពឆ្នើមជាច្រើននៅទីនេះក្នុងការប្រជែងពានជើងឯកនារី Canadian Women's Open 2019 ដែលបានចាប់ផ្តើមការប្រកួតពីថ្ងៃទី២២-២៥ ខែសីហានេះ ដែលមានទីតាំងប្រកួតនៅទីលាន Magna Golf Club ដែលបេក្ខភាពប្រមាណ ១៥៨នាក់ចូលរួមប្រកួត»

កីឡាការិនីវ័យក្មេង Michelle Liu គឺទើបតែមានអាយុ ១២ឆ្នាំ ៩ខែ និង ៦ថ្ងៃបានក្លាយជាបេក្ខភាពមានអាយុក្មេងជាងកីឡាការិនី Brooke Henderson ដែលស្ថិតនៅលំដាប់ទី៨ ពិភលោករបស់ប្រទេសកាណាដា ដែលធ្លាប់ចូលរួមប្រកួតក្នុងវ័យត្រឹមតែ ១៤ឆ្នាំដែលបង្ហាញខ្លួនលើកដំបូងកាលឆ្នាំ២០១២៕