(ភ្នំពេញ)៖ បទចម្រៀងថ្មីមួយបទ របស់តារាចម្រៀងប្រុស​ ក្នុងផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត កំពុងតែធ្វើឲ្យទស្សនិកជន ជាពិសេសបងប្អូនសិស្សានុសិស្ស ដែលត្រៀមខ្លួន ក្នុងការប្រឡងបាក់ឌុប នៅ​ប៉ុន្មានថ្ងៃខាងមុខនេះ ពេញចិត្តជាខ្លាំង ខណៈដែលបទចម្រៀងដែលទើបនឹងបញ្ចេញថ្មីៗក្ដៅៗនេះ គឺមានអត្ថន័យ លើកទឹកចិត្តដល់អ្នកដែល ត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០១៩នេះ​។

ជាការពិតណាស់ ថ្មីៗនេះ តារាប្រុសវ័យក្មេងលោក ជ័យ សុវ៉ាត បានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួន ​មានចំណងជើងថា «ក្តីប្រាថ្នាធំបំផុតគឺប្រឡងបាក់ឌុបជាប់» កំពុងតែទទួលបានការចាប់អារម្មណ៍ ក៏ដូចជាពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន និងមិត្តយុវវ័យ ព្រោះតែអត្ថន័យនៃ បទចម្រៀងនេះ គឺបង្កប់នូវខ្លឹមសារអប់រំ និងពោរពេញដោយការលើកទឹកចិត្ត ដល់សិស្សដែលត្រៀមខ្លួន ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ១៩ ដល់ថ្ងៃទី២០ សីហា។

ចង់ដឹងថា អត្ថន័យនៃបទចម្រៀងនេះ មានខ្លឹមសារយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ទាំងអស់គ្នា៖