(ស្វីស)៖ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រកាសពីបេក្ខភាព ៣រូបក្នុងការប្រជែងពានរង្វាន់ UEFA Men's Player of the Year 2018-2019 ដែលមានខ្សែប្រយុទ្ធ Cristiano Ronaldo , Lionel Messi , Virgil Van Dijk នេះបើតាមការចេញផ្សាយដោយគេហទំព័រផ្លូវការ UEFA នាថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៩។

ការប្រកាសជាផ្លូវការសម្រាប់ពានរង្វាន់នេះនិងធ្វើឡើងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ហើយសម្រាប់បេក្ខភាពឆ្នើមដែលមានឈ្មោះក្នុងការប្រជែងដណ្តើមពានរង្វាន់ Men's Player of the Year មានចំនួនប្រមាណ ១៨នាក់ ដែលសុទ្ធសឹងជាកីឡាករឆ្នើមគ្រប់ទម្រុងលើទីលានប្រកួតក្នុងនោះមាន៖
១៖ អ្នកចាំទីមាន ៣នាក់៖ Alisson Becker, Hugo Lloris, Marc-Andre ter Stegen។
២៖ ខ្សែការពារមាន ៣នាក់៖ Trent Alexander-Arnold, Matthijs de Ligt, Virgil van Dijk។
៣៖ ខ្សែបម្រើមាន ៣នាក់៖ Frenkie de Jong, Christian Eriksen, Jordan Henderson។
៤៖ ខ្សែប្រយុទ្ធមាន ៣នាក់៖ Sadio Mané, Lionel Messi, Cristiano Ronaldo។

បញ្ជាក់ផងថា សម្រាប់បេក្ខភាពឆ្នើម ៣រូបខាងលើ ដែលមានភាគរយខ្ពស់នោះមានកីឡាករ Cristiano Ronaldo ជាផ្នែកមួយដែលបានដែលឈ្នះជើងឯក UEFA Nations League និងពាន Serie A លើកដំបូង តែបើនិយាយពីខ្សែប្រយុទ្ធ Lionel Messi, ជាកីឡាករដែលស៊ុតបានច្រើនជាងគេនៃ UCL 2018-2019 គ្រាដែលខ្សែការពារឆ្នើម Virgil van Dijk ដែលរួមចំណែកជួយក្រុម Liverpool ឈ្នះពាន UCL 2018-2019៕