(ម៉ាឌ្រីដ)៖ កីឡាករចាំទីថ្មី Norberto Murara Neto របស់ក្លឹប FC Barcelona ត្រូវអវត្តមានពីលើទីលានប្រកួតថ្ងៃបើករដូវកាលថ្មី ក៏ដូចជាទីលានហ្វឹកហាត់​ក្នុងរយៈពេលប្រមាណជិត ២ខែ បន្ទាប់ពីរូបគេទើបតែឆ្លងកាត់ពីការវះកាត់របួសឆ្អឹងដៃឆ្វេងបានជោគជ័យ កាលពីថ្ងៃអង្ការ ទី១៣ ខែសីហា ឆ្នាំ២០១៩ នេះបើតាម​ការប្រកាសរបស់ក្លឹបក្នុងក្របខណ្ឌអេស្ប៉ាញ LaLiga 2019-2020។

សម្រាប់បញ្ហារបួសរបស់អ្នកចាំទីចំណូលថ្មី Neto បានកើតឡើងអំឡុងពេលហ្វឹកហាត់ត្រៀមជួបប្រកូតមិត្តភាពនៅទឹកដីអាមេរិក ហើយលោកវេជ្ជបណ្ឌិត Mir បាននិយាយថា «អ្នកចាំទី Neto នឹងត្រូវអវត្តមានក្នុងរយៈពេល ៦ទៅ៨ សប្តាហ៍ ក្រោយពេលវះកាត់របូសហើយក្នុងពេលថ្មីៗនេះ»

គួរបញ្ជាក់ផងថា កីឡាករសញ្ជាតិប្រេស៊ីល Norberto Murara Neto ត្រូវបានក្លឹប FC Barcelona នាំមកពីក្លឹប Velencia ក្នុងតម្លៃប្រមាណ ២៦លានអឺរ៉ូដោយកាលពីពេលថ្មីៗនេះរូបគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អដោយពីប្រកួតក្នុងជំនួបមិត្តភាពជាមួយក្លឹបអ៊ីតាលី Napoli គឺរបូតតែ១គ្រាប់ប៉ុណ្ណោះក្នុងលទ្ធផលសរុបទាំងពីជើង ៦-១៕