(សេអ៊ូល)៖ ប៉ូលិសបានស្វែងរកភស្តុតាងតាមរយៈកាម៉េរ៉ាសុវត្ថិភាព ជុំវិញបញ្ហារបស់ Lee Min-woo ក្រុមតារាចម្រៀងShinhwa ដែលត្រូវបានគេចោទប្រកាន់ថា បៀតបៀនផ្លូវភេទទៅលើស្រ្ដី ០២នាក់។

បើយោងទៅតាមការចេញផ្សាយរបស់ព័ត៌មាន Allkpop បានឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែកក្កដា ករណីរំលោភផ្លូវភេទ របស់ Minwoo ត្រូវបានបញ្ចូនទៅកាត់ក្ដីបន្ត។ ទោះបីជាជនរងគ្រោះពីមុន បានដកពាក្យបណ្ដឹងរបស់ខ្លួនក៏ដោយ ប៉ុន្តែប៉ូលិស បានបន្តធ្វើការស៊ើបអង្កេតដូចគ្នានឹងពិធីសារក្រោមច្បាប់ ស្ហដីពីករណីទាក់ទងនឹងច្បាប់ប្រឆាំងបទឧក្រិដ្ឋផ្លូវភេទ។

អ្នកតំណាងរបស់ Minwoo បានបញ្ជាក់ថា ក្នុងករណីស្រវឹង គាត់បានការយល់ច្រឡំទៅលើជនរងគ្រោះ ចំពោះអ្នកដទៃ ហើយគាត់បានប្រាប់ប៉ូលិសក្នុងពេលសាកសួរថា «វាគឺជាការលេងសើច ហើយរឿងកំប្លែងមួយ បានកន្លងផុតទៅ ហើយខ្ញុំមិនមានចេតនានោះឡើយ។ ទោះជាយ៉ាងណាក្ដី ប៉ូលិស បានធ្វើពិនិត្យមើលកាម៉េរ៉ាសុវត្ថិភាព ហើយធ្វើការសន្និដ្ឋាន ដោយមិនខ្វល់ពីចេតនារបស់លោកយ៉ាងណាឡើយ គឺការប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទ ពិតជាបានកើតឡើងប្រាកដមែន»

សូមរំឮកថា កាលពីពេលថ្មីៗនេះ Minwoo ត្រូវបានគេចោទប្រកាន់ពីបទថើបដោយបង្ខិតបង្ខំ និងស្ទាបអង្អែលទៅលើស្រ្ដី ០២នាក់ ដោយគ្មានការយល់ព្រមនៅឯបារមួយកន្លែង កាលពីថ្ងៃទី២៩ ខែមិថុនា៕