(សេអ៊ូល)៖ ឪពុករបស់តារាសម្ដែង និងតារាចម្រៀងកូរ៉េ Samuel Kim ត្រូវបានគេរាយការណ៍ថា ត្រូវបានគេសម្លាប់ នៅទីក្រុង Cabo San Lucas ប្រទេសម៉ិកស៊ិកកូ។

យោងទៅតាមមិត្តភក្ដិនៃក្រុមគ្រួសារបានឲ្យដឹងថា លោក Jose Arredondo មានវ័យ៥៨ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុន Family Motors Auto Group ត្រូវបានគេសម្លាប់ នៅផ្ទះលំហែរបស់លោក ក្នុងទីក្រុង Cabo San Lucas ប្រទេសម៉ិចស៊ីកូ។ លោកJose Arredondo ជាបុគ្គលម្នាក់ ដែលមានឈ្មោះល្បីល្បាញនៅក្នុងសង្គម ហើយថែមទាំងជាឪពុករបស់តារាដ៏ល្បីប្រចាំប្រទេសកូរ៉េផងដែរ។

យ៉ាងណាមិញ​ ពាក់ព័ន្ធនឹងមូលហេតុនៃការស្លាប់របស់ លោក Jose Arredondo ដែលត្រូវជាឪពុករបស់តារាចម្រៀងប្រុសកូរ៉េ Samuel Kim សារព័ត៌មានសេអ៊ូល មិនទាន់បង្ហាញនៅឡើយទេ ខណៈពេលនេះ ក្រុមគ្រួសាររបស់ Samuel Kim កំពុងតែរៀបចំពិធីបុណ្យសព ហើយអ្នកគាំទ្ររបស់ Samuel Kim ក៏ចូលរួមរំលែកទុក្ខ ផងដែរ៕