(តូរីន)៖ ក្រុមបាល់ទាត់ Juventus ទិញបានកីឡាករខ្សែការពារ Cristian Romero ពីក្លឹប Genoa ក្នុងតម្លៃប្រមាណ ២៦លានអឺរ៉ូ ដែលស្មើនឹង ២៩លានដុល្លារ តែក៏បានដាក់ឲ្យក្លឹបនេះខ្ចីជើងវិញក្នុងរដូវកាលឆ្នាំ២០១៩-២០២០។ នេះបើយោងតាមការចេញផ្សាយដោយ New Indian Express នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

ខ្សែការពាកណ្តាលវ័យ ២១ឆ្នាំ Romero នឹងត្រូវបន្តឈរជើងជាមួយ Genoa ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ លើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយសេះបង្កង់ Juventus ដោយនឹងផុតកំណត់នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

គួរបញ្ជាក់ផងថា ខ្សែការពារសញ្ជាតិអាហ្សង់ទីន Cristian Romero បង្ហាញខ្លួនបាន ២៧ប្រកួត និងរកបាន ២គ្រាប់នៅ ក្របខណ្ឌ Serie A រដូវកាលមុន ក្រោយត្រូវបាន Genoa នាំយកពីក្លឹប Belgrano កាលឆ្នាំ២០១៨ ក្នុងតម្លៃប្រមាណតែ ២លានអឺរ៉ូប៉ុណ្ណោះ៕