(រុស្សី)៖ ការប្រណាំងទូកនាគ ត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្នុងទីក្រុង Vladivostok ប្រទេសរុស្សី ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងរុស្សី។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩។

លោក Jean Kuznetsov ជាប្រធានផ្នែកនាយកដ្ឋានវប្បធម៍កីឡា បានឲ្យដឹងថា បន្ដូរអត្ថពលិករវាងប្រទេសចិន និងរុស្សី តែងតែធ្វើឡើង ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំគ្នាទៅវិញទៅមក។ នៅពីក្រោយនៃការប្រណាំងទូកនាគ ពួកយើងនឹងចូលរួមរៀបចំព្រឹត្តិការណ៍ផ្សេងទៀតរួមគ្នាផងដែរនៅក្នុងប្រទេសចិន និងប្រទេសរុស្សី។ លោកគិតថា ប្រពៃណីមួយនេះ នឹងនៅតែបន្ត ចូលរួមជួយទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើង។

អ្នកទស្សនាជាង ៥០០ នាក់ មកពីប្រទេសចិន រុស្សី និង ៤ ប្រទេសផ្សេងទៀត បានចូលរួមការប្រកួតទូកនេះ ខណៈមនុស្សចូលរួមទស្សនាយ៉ាងច្រើនកុះករ៕