(ញូវយ៉ក)៖ ជារឿងដ៏អស្ចារ្យមួយ ដែលវីដេអូថតដោយ Drone ចាប់បានសកម្មភាពរបស់ត្រីបាឡែនមួយហ្វូង ដែលជាប្រភេទពូជត្រីកម្រ ហើយពួកវាបាន​បង្ហាញសកម្មភាពដ៏ទាក់ទាញក្នុងទឹកសមុទ្រយ៉ាងខៀវស្រងាត់។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

បើតាមវីដេអូបានបង្ហាញថា សកម្មភាពនៃការហែលទឹកជាហ្វូងរបស់ត្រីបាឡែន គឺពិតជាល្អឥតខ្ចោះ ហើយនេះក៏ត្រូវបានគេដឹងថា គឺជាប្រភេទត្រីបាឡែនសមុទ្រដ៏ធំបំផុតរបស់ពិភពលោកផងដែរ។ មិនតែប៉ុណ្ណោះ ហ្វូងត្រីបាឡែននេះទៀតសោត គឺហែលបានចម្ងាយជាង ៣,៣០០ Feet និងអាចអត់ដង្ហើមបានរយៈពេល ១ម៉ោងឯណោះ។

វីដេអូនេះគឺថតដោយអ្នកបើកយន្តហោះ លោក Jason Bering បង្ហាញបង្ហាញសកម្មភាពយ៉ាងច្បាស់របស់ត្រីបាឡែន ពីការជ្រមុចទឹកស្របគ្នា តាមលំដាប់លំដោយពីរបៀបហែលជាហ្វូង។ ជាទូទៅ វាតែងតែហែលនៅលើផ្ទៃទឹករយៈពេលប្រហែល ២៥នាទី មុនពេលត្រឡប់ទៅផ្ទៃទឹកខាងក្រោមវិញ ក្នុងរយៈពេល ៨ម៉ោងម្តង៕