(រុស្សី)៖ ទំនៀមទម្លាប់នៃការរស់នៅពីសម័យបុរាណ ត្រូវបានយកមកបង្ហាញនៅក្នុងពិធីបុណ្យរំលឹកពីជីវិតសម័យបុរាណរបស់រុស្សី «Times and epochs» ដែលប្រព្រឹត្តឡើងនៅទីក្រុងម៉ូស្កូ កាលពីអង្គារ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩។

កម្មវិធី «Times and epochs» ដែលជាពិធីបុណ្យផ្ដោតទៅលើជីវិតសម័យបុរាណ ត្រូវបានគេបង្កើតឡើង ដើម្បីកាត់បន្ថយពីជីវិតរស់នៅ តាមបែបសម័យរបស់ទីក្រុងម៉ូស្កូ ក៏ដូចជាយល់ដឹងបន្ថែមពីជីវិតនាសម័យបុរាណ។ពិធីបុណ្យនេះ មានអ្នកចូលរួម ២ពាន់នាក់ មកពី១៥ប្រទេស ដែលក្នុងនោះមានការបង្ហាញជីវិតបែបសម័យបុរាណចំនួន ២៧ប្រភេទ មើលពីសកម្មភាពជីវិតបែបបុរាណៗ ដែលមាននៅទីក្រុងម៉ូស្កូ ប្រទេសរុស្សី។ ពិធីនេះគេធ្វើឡើង ដើម្បីរំលឹកពីការរស់នៅ បែបបុរាណៗ របស់ប្រជាជននៅរុស្សី។ អ្នកចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ ក៏អាចស្លៀកសម្លៀកបំពាក់ទាហាន នៅក្នុងសម័យសង្រ្គាមរុស្សី-តួក ផងដែរ៕