(បរទេស)៖ កម្លាំងរក្សាសន្តិភាពរបស់ប្រទេសចិន បានបំពេញកាតព្វកិច្ចប្រឡងរយៈពេល ៣ថ្ងៃ នៅអង្គការសហប្រជាជាតិ (UN) ដោយជោគជ័យ និងបានទទួលវិញ្ញាបនបត្រផងដែរ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

ជាការពិត កងកម្លាំងជនជាតិចិនសរុបមានចំនួន ៧១នាក់ ដោយក្នុងនោះមានអ្នកបោសសំអាតមីន ៣នាក់ ជានារី មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបោសសំអាតគ្រាប់មិនទាន់ផ្ទុះ។ ហេតុនេះហើយ ពួកគេនឹងទៅប្រទេសលីបង់ ដើម្បីធ្វើការដោះមីននៅទីនោះតែម្តង៕