(ភ្នំពេញ)៖ គេនៅចាំបានថា កាលពីមួយរយៈកន្លងទៅ តារាសម្ដែងអ្នកនាង នៅ សូនីតា គឺមានព័ត៌មានជាច្រើនបានចុះផ្សាយពីការមានផ្ទៃពោះរបស់នាង ជាមួយនឹងអ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ល្បី លោក ទិត្យ ថាវរិទ្ធ ថាមានផ្ទៃពោះទាំងមិនទាន់រៀបការ រហូតធ្វើឲ្យតារាស្រីរូបនេះចេញមុខបញ្ជាក់យ៉ាងច្បាស់ នាងនិងលោក ទិត្យ ថាវរិទ្ធ គឺបាន​រៀបការរួចរាល់ហើយ ដោយបច្ចុប្បន្ននាងកំពុងពរពោះកូនដំបូង ដែលជាដំណក់ឈាមរួមគ្នា​។ បើគិតមកទល់ពេលនេះ កូនក្នុងផ្ទៃរបស់អ្នកនាង នៅ សូនីតា គឺជិតដល់ពេលសម្រាលហើយ ដោយគិតទៅ គឺសល់ត្រឹមរយៈពេលតែជាងមួយខែទៀតតែប៉ុណ្ណោះ។

រូបថតជាច្រើនសន្លឹករបស់ភរិយា​ លោក ទិត្យ ថាវរិទ្ធ គឺតារាសម្ដែង នៅ សូនីតា ក្នុងឈុតសម្លៀកបំពាក់សិចស៊ី បែបស្ត្រីមានផ្ទៃពោះ ពិតជាធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ទោះបីជាទំហំនៃក្បាលពោះរបស់នាងកាន់តែរីកធំក៏ពិតមែន តែបើនិយាយពីសម្រស់វិញ គឺ នៅ សូនីតា នៅតែស្រស់ស្អាតគួរឲ្យទាក់ទាញខ្លាំង ខណៈដែលសល់រយៈពេលមិនដល់២ខែទៀតផង នាងក៏នឹងត្រៀមសម្រាលបុត្រទៅហើយ។

បើតាមគម្រោង អ្នកនាង នៅ សូនីតា នឹងត្រូវទៅសម្រាលបុត្រនៅឯប្រទេសថៃ ដោយកូនទីមួយរបស់នាង ដែលត្រៀមមើលឃើញផែនដី គឺជាកូនប្រុស ដោយជារៀងរាល់ខែ ស្រីស្រស់រូបនេះបានទៅធ្វើការពិនិត្យផ្ទៃពោះជាប្រចាំផងដែរ​៕