(ពិភពលោក)៖ ព្រលានយន្តហោះគ្រោះថ្នាក់ គឺជាព្រលានយន្តហោះដែលស្ថិតនៅក្នុងស្ថានភាពលំបាក ច្រាំងថ្មចោត មាត់សមុទ្រ និងស្ថានភាពលំបាកផ្សេងៗ ហើយក៏ស្ថិតនៅក្នុងចំណុចគ្រោះថ្នាក់ ពិបាកមើលផ្លូវពេលឡើងចុះ អាកាសធាតុមិនអំណោយផល ដែលតែងតែរារាំងដល់ការហោះហើរផងដែរ។ ខាងក្រោមនេះគឺជាព្រលានយន្តហោះដ៏គ្រោះថ្នាក់ចំនួន ១០ នៅជុំវិញពិភពលោក៖

១. ព្រលាន វ័នឆូ អ៊ី រ៉ាសគីន (Juancho E.Yrausquin Airport) លើកោះ Saba Island ប្រទេសហូឡង់
ព្រលានយន្តហោះនេះ មានផ្លូវយន្តហោះរត់ឡើងចុះខ្លីមែនទែន គឺប្រមាណតែ ៤០០ម៉ែត្រតែប៉ុណ្ណោះ។ ប្រសិនបើហោះជ្រុលតែបន្តិចនោះ ប្រាកដជាធ្លាក់ទឹកសមុទ្រជាមិនខាន។

២. ព្រលានយន្តហោះ តុងកុងទីន (Toncontin Airport) ទីក្រុង Tegucigalpa ប្រទេសហុងឌូរ៉ាស
ព្រលានយន្តហោះ តុងកុងទីន ដែលជាប្រភេទអាកាសចរណ៍យោធា និងស៊ីវិល មានទីតាំងស្ថិតនៅក្នុងតំបន់ភ្នំតេហ៊្គូស៊ីហ្គាល់ផា អាចហោះឡើងក្នុងកម្ពស់ ១,០០៥ម៉ែត្រ។ ស្ថានភាពគ្រោះថ្នាក់របស់ព្រលានយន្តហោះនេះ គឺមានអាកាសធាតុមិនអំណោយផល និងពិបាកព្យាការណ៍ទុក។ នៅពេលចុះចត គេត្រូវបត់នូវមុំ ៤៥ដឺក្រ តម្រង់ឲ្យត្រូវផ្លូវក្នុងជ្រលងភ្នំ និងចុះឲ្យលឿន ប៉ុន្តែដោយមានភាពប្រុងប្រយ័ត្នបំផុត។

៣. ព្រលានយន្តហោះអន្ដរជាតិ (La Guardia Airport) ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក
ព្រលានយន្តហោះនេះមានគ្រោះថ្នាក់ ដោយសារតែពីឡុតត្រូវចុះចតនៅក្នុងរយៈពេលខ្លី នៃចម្ងាយផ្លូវចម្ងាយ ២១៣៣.៦ម៉ែត្រ ហោះនៅលើផ្លូវជាតិ ហើយមានខ្យល់បក់ខ្លាំង។ ព្រលានយន្តហោះនេះ មានភាពមមាញឹកបំផុតនៅអាមេរិក ដែលមានអ្នកដំណើរប្រហែល ២៩,៨ លាននាក់ក្នុងមួយឆ្នាំ។

៤. ព្រលានយន្តហោះអន្តរជាតិ គួរឆេវែល (Courchevel International Airport)
ព្រលានយន្តហោះនេះមានទីតាំងស្ថិតនៅរមណីយដ្ឋានជិះស្គីក្នុងជួរភ្នំអាល់ នៃប្រទេសបារាំង។ ស្ថានភាពគ្រោះថ្នាក់នៃព្រលានយន្តហោះអន្តរជាតិគួរឆេវែល គឺគ្មានពន្លឺ ឬឧបករណ៍នាំផ្លូវ ហើយអាកាសធាតុមានភាពងងឹត ឬចុះអ័ភ្រ ពពកទាប និងមានប្រវែងផ្លូវខ្លីមែនទែនប្រមាណតែ ៥៣៧ម៉ែត្រ តែប៉ុណ្ណោះ។ ផ្លូវជម្រាលចុះភ្នំ ផ្លូវផ្អៀង ១៨.៦ % នៅខាងចុងជ្រលងភ្នំក្បែរនោះ។ ប្រសិនបើពីឡុតមិនបើកបរក្នុងល្បឿនគ្រប់គ្រាន់ ដើម្បីហោះឡើងយន្តហោះអាចនឹងធ្លាក់ជ្រោះ៕

៥. ព្រលានយន្តហោះអន្ដរជាតិ Wellington ប្រទេសនូវែលសេឡង់
ព្រលានយន្តហោះនេះមានគ្រោះថ្នាក់ ដោយសារតែកន្លែងចុះចតនៅក្បែរទឹក ដែលអាចធ្វើឲ្យពីឡុតច្រលំ ប្រសិនបើចុះចតនៅពេលយប់។

៦. ព្រលានកៃតាក់ (Kai Tak Airport) ហុងកុង
ព្រលានកៃតាក់នេះ ពិបាកចុះចត ដោយសារតែស្ថានភាពផ្លូវលំបាក មានអាគារខ្ពស់ៗបាំងផ្លូវ និងកំពង់ផែនៅចុងផ្លូវយន្តហោះ ហើយភ្នំនៅក្បែរៗនោះ បង្កឲ្យមានខ្យល់បកកាត់ផ្លូវ៕

៧. ព្រលានលូក្លា (Lukla Airport) ប្រទេសនេប៉ាល់
ព្រលានលូក្លាស្ថិតនៅលើជើងភ្នំអេវើរ៉េស សម្រាប់អ្នកចង់ឡើងភ្នំអេវើរ៉េស និងរុករកលើជួរភ្នំហិមាល័យ ហើយអាចហោះឡើងក្នុងកម្ពស់ ២,៨៤៥ ម៉ែត្រ។ ស្ថានភាពគ្រោះថ្នាក់របស់ព្រលានយន្តហោះនេះមានជួរភ្នំព័ន្ធជុំវិញ និងផ្លូវហោះមានប្រវែងខ្លី បរិយាកាសមិនសូវអំណោយផល គ្មានអ្នកគ្រប់គ្រងផ្លូវអាកាស និងគ្មានពន្លឺ៕

៨. គន្លងយន្តហោះទឹកកក នៅអង់តាក់ទិក
លាតសន្ធឹកទៅដោយដុំទឹកកក និងព្រិល អាចមានសីតុណ្ហភាពដល់ ០ អង្សាសេ៕

៩. ព្រលានយន្តហោះអន្ដរជាតិ ជូលេណា (Juliana International Airport)
ព្រលានយន្តហោះនេះមានទីតាំងស្ថិតនៅលើកោះ Saint Martin (សេនម៉ាតិន) ក្នុងសមុទ្រការ៉ាបៀន នៅតំបន់Saint Maarten នៃប្រទេសហូឡង់។ ព្រលានយន្តហោះនេះមានគ្រោះថ្នាក់ ព្រោះវានៅជាប់មាត់ឆ្នេរ តែងតែមានការចុះចត និងហោះឡើង ក្នុងកម្ពស់ត្រឹមតែ ៤ម៉ែត្រប៉ុណ្ណោះ ពីលើអ្នកទេសចរណ៍ ហើយវាធ្វើឲ្យខ្យល់បក់ ហុយខ្សាច់ និងសាចទឹក ខ្លាំងដល់អ្នកនៅលើឆ្នេរ។ ពេលចុះចត គេហោះលើទឹកតែ ៣ដឺក្រេតែប៉ុណ្ណោះ ហើយពេលឡើងពីឡុតត្រូវបញ្ជាយន្តហោះ គេចចេញពីកូនភ្នំ៕

១០. ព្រលានយន្តហោះ Paro ប្រទេសប៊ូតាន់ នៅក្បែរភ្នំហិម៉ាឡៃ
គ្រប់ជ្រុងនៃព្រលានយន្តហោះ Paro មានភ្នំបាំងជុំវិញ កន្លែងខ្លះមានកម្ពស់រហូតដល់ ៥គីឡូម៉ែត្រ ចំណែកឯស្ថានភាពព្រលានក៏មានភាពលំបាកទៀតផង៕