(កូរ៉េខាងត្បូង)៖ តារាសម្ដែង Park Han Byul ត្រូវបានទទួលរងការរិះគន់ជាខ្លាំង ពីសំណាក់មហាជនមួយចំនួន បន្ទាប់ពីស្វាមីរបស់នាង គឺនាយកប្រតិបត្តិ Yuri Holdings លោកYoo In Suk និង អតីតតារាប្រុស Seungri មានរឿងអាស្រូវជាមួយស្រ្ដីបម្រើផ្លូវភេទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៩។

កាលពីថ្ងៃទី ២៤ ខែឧសភា កន្លងទៅ របាយការណ៍ បានបង្ហាញថា Yoo In Suk បានសារភាពថា ខ្លួន និង Seungri ពិតជាបានបញ្ចូនស្រ្ដីបម្រើផ្លូវភេទ ទៅដល់ឈ្មួញដែលជាដៃគូររកស៊ី ពិតប្រាកដមែន។ Yoo In Suk ត្រូវបានគេផ្ដល់ភស្តុតាងដល់ប៉ូលិសថា «នៅពេលដែលពួកយើង​ទទួលបានអាស័យដ្ឋាន Seungri និង Yoo ក៏បាននៅទីនោះ។ ពួកគេនិមួយៗ បានជ្រើសរើសយកស្រី្ដបម្រើផ្លូវភេទម្នាក់ ហើយស្រ្ដីដែលត្រូវបានជ្រើសរើស ឲ្យបែងចែកបន្ទប់ដាច់ដោយឡែកពីគ្នា»។ យោងទៅតាម Yoo In Suk បាននិយាយថា «ពួកគេទាំងពីរនាក់(Yoo In Suk និង Seungri) បានហៅស្រ្ដីបម្រើផ្លូវភេទឲ្យឃើញពីអ្វីដែលពួកគេចង់បាន មុនពេលដែល Yoo In Suk និង Seungri បញ្ចូនពួកគេ ទៅឲ្យភ្ញៀវជប៉ុននៅថ្ងៃបន្ទាប់»

កាលពីមុន តារាសម្ដែង Park Han Byul បានដាក់ពាក្យបណ្ដឹងជាផ្លូវការ ទៅកាន់ប៉ូលិស អំឡុងពេលដែលស្វាមីរបស់នាង គឺលោក Yoo In Suk ត្រួវបានគេពិចារណាពីការចាប់ខ្លួន ហើយពេលនេះ នាងគឺជាគោលដៅនៃការរិះគន់របស់មហាជន។ អ្នកនិយមលេងអ៊ីនធឺណែត បាននឹងកំពុងតែរិះគន់ទៅលើតារាសម្តែងរូបនេះ នៅលើបណ្ដាញ Instagram ហើយ បានបញ្ចេញមតិយោបល់ដូចជា «ហេតុអ្វីបានជាយកមនុស្សប្រភេទនេះ មកធ្វើជាគំរូរបស់មហាជន» ហើយមានមហាជនមួយចំនួនទៀតបាននិយាយចំៗថា «មិនចង់ឃើញតារាសម្ដែង Park Han Byul នៅតាមកញ្ចក់ទូរទស្សន៍ទៀតនោះទេ» ហើយ «ប្ដីយ៉ាងម៉េច ប្រពន្ធក៏បែបនោះដូចគ្នា (Like husband, like wife)»