(សេអ៊ូល)៖ អ្នកលេងអ៊ិនធើណែតម្នាក់បានអះអាងថា តារាប្រុស Yoo Young Hyun សមាជិកម្នាក់នៃក្រុមតារាចម្រៀង រ៉ក់ Jannabi បានប្រើអំពើហិង្សា និងធ្វើបាបរូបគេក្នុងអំឡុងពេលសិក្សារហូតប្តូរសាលារៀនថែមទៀតផង។

ភ្លាមនោះដែរ ភ្នាក់ងាររបស់ក្រុមនេះបានយល់ស្របលើរបាយការណ៍នេះ និងបានអះអាងថា «Yoo Young Hyun បានធ្វើការសុំទោសដោយចិត្តស្មោះ ដែលបង្កឱ្យមានការព្រួយបារម្ភ ដោយសារតែភាពចម្រូងចម្រាសនៃអំពើហិង្សានៅក្នុងសាលារៀន។ យើងបានបញ្ជាក់ព័ត៌មាននេះដោយផ្ទាល់ជាមួយគាត់ ហើយគាត់ក៏បានទទួលស្គាល់នូវកំហុសរបស់ខ្លួនដែរ»

បន្ថែមទៅលើនេះទៀត ភ្នាក់ងារដដែលបានបន្តថា «Yoo Young Hyun សោយស្តាយយ៉ាងខ្លាំងទៅលើទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយវាកំពុងតែជះឥទ្ធិពលទៅលើសកម្មភាពរបស់គាត់។ គាត់នឹងទទួលខុសត្រូវយ៉ាងពេញលេញនូវអ្វីដែលខ្លួនបានធ្វើកន្លងមក ហើយគាត់នឹងបញ្ឈប់សកម្មភាពអាក្រក់ៗទាំងអស់នេះចាប់ពីពេលនេះតទៅ»

សម្រាប់ Yoo Young Hyun ក៏បានម្រេចចិត្តដកខ្លួនចេញពីក្រុម Jannabi និងចំណាយពេលពិចារណាទៅលើកំហុសរបស់ខ្លួនបន្តទៀតដែរ៕