(កូរ៉េខាងត្បូង)៖ តារាកូរ៉េ Minho សមាជិកក្រុម SHINee កាលពីថ្ងៃទី២៣ ខែឧសភា ថ្មីនេះ បានបញ្ចប់ថ្នាក់បណ្ដុះបណ្ដាលយោធាមូលដ្ឋាន ៦ សប្ដាហ៍របស់លោក ក្រោយចូលហ្វឹកហាត់យោធាជាផ្លូវការ កាលពីថ្ងៃទី ១៥ ខែមេសា ហើយអ្វីដែលគួរឲ្យកោតសរសើរទៀតនោះគឺ តារាប្រុសរូបនេះ ថែមទាំងទទួលបានមេដៃកិត្តិយស សម្រាប់ការហ្វឹកហាត់របស់លោក នាពេលកន្លងមក។

ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក Minho បានស្លៀកឯកសណ្ឋានកងទ័ពម៉ារីនយ៉ាងស្រស់សង្ហា ឡើងទទួលមេដៃកិតិ្តយស សម្រាប់ការខិតខំ​ប្រឹងប្រែងរបស់លោក អំឡុងពេលហ្វឹកហាត់ជួរកងទ័ព។ ក្នុងនោះដែរ Minho ថែមទាំងបានធ្វើការគោរពទៅដល់អ្នកម្ដាយរបស់លោក ទៀតផង។

សូមជម្រាមថា Minho នឹងបន្តបំពេញកាតព្វកិច្ចយោធាផ្នែកកងទ័ពម៉ារីន នៃកងនាវាចរទី១ នៅឯកំពង់ផែ Pohang នៃប្រទេសកូរ៉េខាងត្បូង ហើយលោកនឹងបញ្ចប់កាតព្វកិច្ចយោធា ជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ៕