(ថៃ)៖ ទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការបង្ហាញស្ទិលរាំលើឆាកយ៉ាងរស់រវើក ពីសំណាក់តារាសម្តែងបុរសស្រីជួរមុខរបស់ថៃ គឺ Yaya Urassaya និង Nadech Kugimiya. អ្នកទាំងពីរបានរួមដៃគ្នាបង្កើតក្បាច់រាំមួយបែប មើលទៅហាក់បីដូចជាប្លែកភ្នែក ព្រោះរាំក្រោមដំណក់ទឹកភ្លៀង លាយឡំជាមួយនឹងកាយវិកាដ៏សិចស៊ី ធ្វើឲ្យទស្សនិកជនស្រែកហោរពេញឆាកតែម្តង។

បើតាមការកត់សម្គាល់ តារាស្រីដ៏ស្រស់សោភា រូបនេះមិនងាយនឹងបង្ហាញវត្តមានតាមរយៈការបញ្ចេញក្បាច់រាំយ៉ាងរស់រវើកបែបនេះ ជាមួយនឹង Nadech ដែលជាគូស្នេហ៍របស់នាងនោះទេ ខណៈលើកនេះគឺហាក់បីដូចជារស់ជាតិថ្មីមួយ សម្រាប់ចំនីចក្ខុទស្សនិកជន កុំឱ្យធុញទ្រាន់នឹងភាព ដដែលៗ។ លើសពីនេះ គេសង្កេតឃើញថា កញ្ញា យ៉ាយ៉ា សម្តែងបានយ៉ាងល្អ ជាមួយនឹងដៃគូ Nadech អមជាមួយនឹងទេសភាពពណ៌ខ្មៅ ក្រោមដំណក់ទឹកភ្លៀង រួមនឹងការលេងទឹកមុខសិចស៊ីពីសំណាក់តារាប្រុសស្រីទាំងពីរ សឹងតែធ្វើឲ្យអ្នកទស្សនាមិនព្រិចភ្នែកទៅហើយ។

គួរជម្រាប់ថា Yaya Urassaya និង Nadech Kugimiya បានបង្ហាញក្បាច់រាំនេះ តាមរយៈចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តីមួយ មានឈ្មោះថា «The real NADECH concert» កាលពីពេលថ្មីៗនេះ ដោយមានការចូលរួមទស្សនាពីសំណាក់ទស្សនិកជនរាប់រយនាក់ផងដែរ៕