(ចិន)៖ ខណៈរដូវផ្ការីកចូលមកដល់ ទីក្រុង Fuding ប្រទេសចិន បានប្រែក្លាយទៅជាផ្ទះតែសយ៉ាងទាក់ទាញ ដែលប្រមូលផ្តុំ​ទៅដោយចំការតែលាតសន្ធឹងយ៉ាងខៀវស្រងាត់។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីព័ត៌មាន New China TV នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

ចិន គឺជាប្រទេសដែលសំបូរតែជាងគេ ខណៈទីក្រុង Fuding គឺជាផ្ទះតែរបស់ជនជាតិចិនផងដែរ។ ភ្នំ Tailao គឺជាភូមិសាស្ត្រ ដែលមានទេសភាពចំការតែយ៉ាងស្រស់បំព្រងមួយកន្លែងក្នុងទីក្រុងនេះ ដែលវាបានប្រែក្លាយ ជាឧស្សាហ៍កម្មដ៏ចំបងមួយ សម្រាប់ប្រជាជននៅជនបទ។ ជាពិសេស នៅពេលរដូវផ្ការីកមកដល់ កសិករបាននាំគ្នាចាប់ផ្តើមប្រមូលផលតែដូចផ្ការីក។

គួរជម្រាបថា White Tea គឺជាពូជតែដ៏ល្បីមួយ ដែលត្រូវបានយកមកដាំនៅលើភ្នំស Tailao ក្នុងទីក្នុង Fuding នៃប្រទេសចិន៕