(តង់ហ្សានី)៖ ជាការពិតណាស់ ក្បាច់គុណ Kung Fu បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ក៏ដូចជាការ រស់នៅប្រចាំថ្ងៃ សម្រាប់ប្រជាជនមួយចំនួន ដែលបានអនុវត្តន៍ក្បាច់គុណនេះ នៅវិហារសៅលិញ តង់ហ្សានី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩។

ក្បាច់គុណ Kung Fu ត្រូវបានគេប្រើប្រាស់ ដើម្បីបង្កើនសមត្ថភាពផ្លូវចិត្ត ប្រកបដោយសុខភាពល្អ និង ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងផ្សេងៗ។

នៅវិហារសៅលិញរបស់តង់ហ្សានី បច្ចេកទេសចិនបុរាណ ត្រូវបានគេប្រើដើម្បីការពារខ្លួនពីអំពើអាក្រក់។ សិស្សទាំងអស់បានរៀនជំនាញ សម្រាប់ការពារខ្លួន រួមទាំងរបៀបរស់នៅ ដែលអាចទប់ស្កាត់ជំងឺមិនឆ្លង ដូចជាការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺទឹកនោមផ្អែម ជាដើម៕