(បរទេស)៖ វិរបុរសប្រណាំងរថយន្ត Formula One របស់អូទ្រីស លោក Niki Lauda បានទទួលមរណភាព កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះ នៅឯមន្ទីរពេទ្យ University Hospital Zurich ក្នុងប្រទេសស្វីស ពោលគឺរយៈពេល ៨ខែ ក្រោយពេលអតីតអ្នកប្រណាំងរថយន្តរូបនេះ ទទួលការប្ដូរសួត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៩។

ក្រុមគ្រួសាររបស់ Niki Lauda បាននិយាយថា «លោក Lauda បានទទួលមរណភាព ដោយស្ងប់ស្ងាត់ ហើយសមិទ្ធផលរបស់លោក បានធ្វើឲ្យអត្តពលិកទាំងអស់ មិនអាចបំភ្លេចបាន ពីការខិតខំប្រឹងប្រែង ភាពក្លាហានរបស់លោក។ សកម្មភាពទាំងនេះ នឹងនៅតែជាគំរូ សម្រាប់អ្នកគ្រប់គ្នា»

សូមរំឭកថា អតីតអ្នកប្រណាំងរថយន្ត Niki Lauda ធ្លាប់បានឈ្នះពានរង្វាន់ ក្លាយជាម្ចាស់ជើងឯកពិភពលោក Formula One ចំនួន៣សម័យកាលឲ្យក្រុម Ferrari ក្នុងឆ្នាំ ១៩៧៥ និង ១៩៧៧ និង MCLaren ក្នុងឆ្នាំ ១៩៨៤។ លោក Lauda ធ្លាប់ជួបហេតុការណ៍ធ្លាក់យន្តហោះ នៅអាលឺ្លម៉ង់កាលពីឆ្នាំ ១៩៧៩ ក្រោយត្រឡប់មកពីប្រណាំងរថយន្តវិញ ប៉ុន្តែជាសំណាងល្អ លោក បានរួចជីវិត ដោយ មិនគួរឲ្យជឿ និងមានបន្សល់តែស្លាកស្នាម នៅលើមុខតែប៉ុណ្ណោះ៕