(ភ្នំពេញ)៖ តារាស្រីសាច់សរម៉ដ្ឋរលោង កញ្ញា Lin Angel បានបង្ហាញវីដេអូខ្លី បង្ហោះនៅលបណ្តាញសង្គម ដយមនភ្ជាប់សារខ្លះៗ ទាក់ទងទៅនិងការលេីកទឹកចិត្តដល់អ្នកឈឺចាប់ ដាច់ខាតកុំបោះបង់ចោលខ្លួនឯង ត្រូវរឹងមាំឡេីង។

ស្រីស្អាត កញ្ញា Lin Angel បានបង្ហោះសារនៅលេី បណ្តាញទំនាក់ទំនងសង្គម ហ្វេសបុកថា «ចូលតួរទៀត ហើយចែនិង រឿងឈឺចាប់អ្នកណាក៏ធ្លាប់ជួបដែរ តែសំខាន់យើងចេះរៀនធ្វើចិត្តមិនអោយឈឺខ្លាំងបានហើយឬនៅ? កុំបោះបង់ខ្លួនឯងទោះស្ថិតក្នងកាលៈទេសណាក៏ដោយ ញញឹមរក្សាជំហរ ខ្ញុំគិតថាមានមនុស្សស្រីមិនតិចទេដែលជួបរឿងដូចខ្ញុំ ខូចចិត្តបានតែកុំបាក់ទឹកចិត្តអោយសោះ រឹងមាំឡើងណា ផ្ញេីជូនអ្នកកំពុង Sad ជាពិសេស»

កញ្ញា Lin Angel បានធ្វេីឲ្យទស្សនិកជនភាគច្រេីន ស្គាល់កញ្ញា តាមរយៈការបង្ហាញមុខក្នុងកម្មវិធីមួយចំនួន និងតាមរយៈបណ្តាញសង្គមFacebook ផងដែរ អាចនិយាយបានថា កញ្ញាមានទេពកោសល្យក្នុងការសម្តែងលែងទឹកមុខច្រេីនតួអង្គ ជាពិសេសគឺតួកំសត់តែម្តង៕