(ម៉ាឌ្រីដ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Toni Kroos បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្លឹបយក្ស អេស្ប៉ាញ Real Madrid ពោលគឺនឹងផុតកំណត់រហូតដល់ឆ្នាំ២០២៣ ខាងមុខបន្ថែមលើ់កិច្ចសន្យាចាស់របស់គេដែល នឹងផុតកំណត់នៅបំណាច់រដូវកាលនេះ។

កីឡាករក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ វ័យ ២៩ឆ្នាំ Kroos បានចូលលេងបានចំនួន ២៨ប្រកួតឲ្យ Real Madrid ក្នុង La Liga និង ៨ប្រកួតនៅ UEFA Champions League នារដូវកាលនេះដែលជួយក្រុមអធិរាជសមួយនេះបញ្ចប់ទៅ ដោយចំណាត់ថ្នាក់លេខ៣ នារដូវកាលនេះ និងឡើងទៅដល់វគ្គ ១៦ក្រុមចុងក្រោយនៃពានអឺរ៉ុបក្នុងនាមជាក្រុមការពារ តំណែងជើងឯក។

ម្ចាស់អាវលេខ៨ Toni Kroos បានផ្លាស់ចេញពីក្លឹបទឹកដីកំណើត Bayern Munich ក្រោយពេលជួយក្រុមជម្រើសជាតិ អាល្លឺម៉ង់ឈ្នះជើងឯក FIFA World Cup 2014 នៅប្រទេសប្រេស៊ីល ដោយបានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំនៅទឹក ដី Santiago Bernabeu ជាមួយនឹងការចូលលេងបាន ២៨៨ប្រកួត និងជួយឲ្យ Real Madrid ឈ្នះពាន La Liga ម្តង និង UEFA Champions League ៣ដងផងដែរ៕