(ភ្នំពេញ)៖ ថ្មីៗនេះពេជ្រ សោភា និងបេក្ខភាព «Master chef khmer» ចាន់ កញ្ញា បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ខណៈទាំងពីរបានរួមដៃគ្នា ចំអិនម្ហូបដ៏មានរសជាតិឆ្ងាញ់ពិសារ តាមរយៈកម្មវិធី «ខ្នរអេធិអិម» ដែលរៀបចំដោយខ្នរ នៅផ្សរាទំនើបអ៊ីអន១។ កម្មវិធីនេះ កាន់តែពិសស ដោយសារមហាជន បានភ្លក់នូវស្នាដៃរបស់របស់កំពូលតារាចម្រៀង ប្រចាំទេសកម្ពុជា ដែលជាអគ្គរាជទូតសុឆន្ទះរបស់ផលិតខ្នរ គឺ ពេជ្រ សោភា និងអ្នកនាង ចាន់ កញ្ញា ដែលគាត់ជាបេក្ខភាពមួយរូបក្នុងចំណោម Top5 របស់កម្មវិធី «Master chef khmer» ២០១៨។

ជាការកត់សម្គាល់ ថ្មីៗនេះផលិតខ្នរ បានរៀបចំនូវកម្មវិធីមួយ នៅផ្សរាទំនើបអ៊ីអន១ ដោយបើកឱកាសដល់មហាជន ជាពិសេសមិត្តនារី ដែលជាស្ត្រីមេផ្ទះទាំងអស់ ដែលបានអញ្ជើញទៅផ្សារអ៊ីអន បានទស្សនានូវការចម្អិនអាហាររបស់ ពេជ្រ សោភា និង ចាន់ កញ្ញា ព្រមទាំងធ្វើការភ្លក់នូវអាហាររបស់ពួកគាត់ផងដែរ។ អ្វីដែលពិសេស គឺមានវត្តមានរបស់ ពិធីកររូបសង្ហារសំបូរវោហារស័ព្ទ លោក ជា វណ្ណារិទ្ធិ តាមរយៈការលេងហ្គេម បង្វិលកងសំណាង ឈ្នះរង្វាន់ជាច្រើនពីផលិតផលខ្នរ។

កាន់តែពិសេស តាមរយៈកម្មវិធីនេះ ខ្នរ បានបង្ហញម៉ាស៊ីនដ៏អស្ចារ្យរបស់ខ្លួនមួយ ដែលមានលើកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា គឺហៅថា ខ្នរអេធិអិម «knorr ATM» ដែលជាម៉ាស៊ីន ឬជាកម្មវិធីមួយផ្តល់ជូននូវម្ហូបខ្មែរជាង ១ពាន់មុខ ជាមួយវិធីងាយៗ ដោយគ្រាន់តែ​ធ្វើការជ្រើសរើសមុខម្ហូបមួយណាអ្នកពេញចិត្ត ឬក៏ជ្រើសរើសប្រភេទសាច់ណាមួយ ជាមួយនឹងបន្លែណាមួយ ឬ ក៏ប្រសាច់សុទ្ធ ជាប្រភេទបន្លែសុទ្ធក៏បាន ភ្លាមនោះ វានឹងផ្តល់នូវម្ហូខខ្មែរជាច្រើនមុខ ដើម្បីឲ្យអ្នកជ្រើសរើសយកមកចម្អិន ដោយបង្ហាញនូវគ្រឿងផ្សំ នឹងវិធីធ្វើផងដែរ ដោយលោកអ្នក គ្រាន់តែធ្វើការព្រីនជាក្រដាស ឬស្កេនជារូបភាព នោះលោកអ្នកនឹងទទួលបានមុខម្ហួបភ្លាមៗ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ស្រ្តីមេផ្ទះ ឬអ្នកដែលចូលចិត្តចម្អិនអាហារ ក៏អស់បារម្ភរឿងគិត ថាតើចម្អិនមុខម្ហូបអ្វីថ្ងៃនេះ ឬអំពីពេលវេលានៃការចម្អិន គឺខ្នរអេធិអិម «Knorr ATM» មានបង្ហាញនូវមុខម្ហូប ដែលមានរយៈពេលក្រោម ១៥នាទី លើសពី ១៥នាទី និងលើសពី ៣០នាទីផងដែរ វាគឺពិតជាអស្ចារ្យ។

ដូច្នេះប្រសិនបើលោកអ្នកចង់ចូលរួមទស្សនាការចម្អិនអាហារផ្ទាល់ៗ និងភ្លក់អាហារឆ្ងាញ់ៗ ពីពេជ្រ សោភា និង ចាន់ កញ្ញា នឹងធ្វើការសាកល្បងជាមួយនឹងម៉ាស៊ីន ខ្នរអេធិអិម ដ៏ពិសេសនេះ រួមទាំងលេងហ្គេមបង្វិលកងសំណាងឈ្នះរង្វាន់ពីខ្នរ សូមកុំភ្លេចចួលរួមម្តងទៀត នៅថ្ងែទី ២២ ខែឧសភា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន២ សែនសុខ៕