(ចិន)៖ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៩ អ្នកគាំទ្រខ្សែភាពយន្ត នៅទីក្រុង Beijing អាចរីករាយជាមួយនូវការដាក់តាំងបង្ហាញ ស្ដីពីពិព័រណ៍ពិសេសមួយ ដែលជាការបង្ហាញឱ្យឃើញពីការវាយលុក នៃខ្សែភាពយន្តបែបវិទ្យាសាស្រ្តរបស់ចិននៅឆ្នាំនេះ គឺ «The Wandering Earth»។ ការគាំទ្រខ្សែភាពយន្តដែលបានដាក់បញ្ចាំង និង ការដាក់តាំងពិព័រណ៌ បង្ហាញពីឈុតឆាកមួយចំនួន នៅពីក្រោយនៃខ្សែភាពយន្តនេះ គឺដើម្បីសាទរដល់ខ្សែភាពយន្តភាគថ្មីរបស់ចិន។

«The Wandering Earth» និយាយរៀបរាប់អំពីផែនការដ៏មហិមារបស់មនុស្សលោកយើង ជុំវិញការបង្កើតម៉ាស៊ីនដ៏មានអនុភាពមួយ ដើម្បីរុញផែនដីឲ្យចេញពីប្រព័ន្ធព្រះអាទិត្យ ដែលប្រឈមមុខនូវហានិភ័យនៃការរីកធំឡើងយ៉ាងឆាប់រហ័សរបស់ព្រះអាទិត្យ។

សូមជម្រាបថា ក្រុមហ៊ុនបម្រើសេវាទស្សនាភាពយន្តតាមអនឡាញដ៏ល្បីរបស់អាមេរិក Netflix ក៏បានប្រកាសឲ្យដឹងថា ខ្លួនបានទិញយកសិទ្ធិនៃខ្សែភាពយន្តខ្នាតធំបែបវិទ្យាសាស្រ្តរបស់ចិន ដែលមានចំណងជើងថា «The Wandering Earth» មកបម្រើអតិថិជនជាផ្លូវការផងដែរ៕