(ជប៉ុន)៖ Yoshiki ដែលជាអ្នកដឹកនាំក្រុមតន្រ្ដីរ៉កជប៉ុន បានធ្វើការបរិច្ចាគថវិការផ្ទាល់ខ្លួន ដល់ជនរងគ្រោះ ក្នុងគ្រោះមហន្ដរាយភ្លើងឆេះព្រៃ នៅតំបន់ Gangwon។

យោងតាមមូលនិធិ «Green Umbrella Children's Foundation» នៅថ្ងៃទី ១០ ខែមេសា បានឲ្យដឹងថា លោក Yoshiki បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ដល់ទៅ១០០ លាន វ៉ុន ដែលប្រហែលនឹង ៨៧ ៨៣៦ ដុល្លារសហរដ្ឋអាមេរិក ដល់ជនរងគ្រោះ ក្នុងគ្រោះមហន្ដរាយភ្លើងឆេះព្រៃ តាមរយៈ «Yoshiki Foundation America»

Yoshiki បានសម្រេចចិត្ត ចូលរួមនៅក្នុងការបរិច្ចាគ នេះ ក្រោយពេលដឹងថា មិត្តភក្តិរបស់លោកគឺ Lee Byung Hun និង Lee Min Jung បានបរិច្ចាគលុយ១០០ លានវ៉ុន ដល់ជនរងគ្រោះនៅGangwon។

អ្នកលេងបណ្ដាញសង្គមអ៊ីនធឺណេត បានលើកកោតសរសើរដល់តារាYoshiki ដែលបានចូលរួមបរិច្ចាកដល់ប្រជាជនកូរ៉េ ដោយនិយាយថា «លោកគឺពិតជាបុរសដ៏អស្ចារ្យម្នាក់។ ពួកយើងមិនធ្លាប់បានឃើញប្រជាជនជប៉ុន បរិច្ចាគថវិកាច្រើនបែបនេះ ដល់ប្រជាជនកូរ៉េនោះទេ»