(អាំស្ទើដាំ)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ៧ Cristiano Ronaldo រកគ្រាប់បាល់លើកទី១២៥គ្រាប់ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ក្នុងជំនួបដែលក្រុមសេះបង្កង់ Juventus លេងស្មើទល់នឹងម្ចាស់ផ្ទះ Ajax សម្រាប់ជើងទី១ នៃវគ្គ៨ក្រុម។

គ្រាប់នាំមុខ និងក៏ជាគ្រាប់បាល់បង្រ្គប់ ១២៥គ្រាប់នៅ Champions League របស់ Ronaldo ពីការតែតបញ្ចូលទីបានសម្រេចនៅនាទី៤៥ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Joao Cancelo ក្នុងរយៈពេល ១២ឆ្នាំគិត ចាប់តាំងពីរកបានគ្រាប់ទី១ កាលលេងឲ្យក្លឹបអង់គ្លេស Manchester United ក្នុងជ័យជម្នះបំបាក់ AS Roma ៧-១ ក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំនេះ។

យ៉ាងណាមិញ កីឡាករខ្សែប្រយុទ្ធ David Neres ក៏បានស៊ុតគ្រាប់តាមស្មើឲ្យក្រុមកំពុងឡើងជើង Ajax វិញត្រឹមចាប់ ផ្តើមលេងវគ្គទី២ បានតែ ១នាទីប៉ុណ្ណោះក្នុងរយៈចម្ងាយប្រហែល ១៥យ៉ាត ក្នុងខណៈដែលនៅសល់ឱកាសតិចតួចបំផុត ដើម្បីឡើងទៅវគ្គ ៤ក្រុមចុងក្រោយមុនពេលបញ្ចប់ជើងទី២ នៅទីក្រុង Turin ប្រទេសអ៊ីតាលីនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩៕