(ក្រុងអាយរេស)៖ នៅពេលថ្មីនេះសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL បានប្រកាសថា ប្រទេសអាហ្សង់ទីន និងកូឡុំប៊ី ត្រូវបានជ្រើសរើសឲ្យធ្វើម្ចាស់ផ្ទះរួមគ្នានៃព្រឹត្តិការណ៍ប្រចាំតំបន់ Copa America 2020។

សេចក្តីប្រកាសជាផ្លូវការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ តាមរយៈសារព័ត៌មាន Goal ដោយនឹងមាន ១២ក្រុមចូលរួម ស្មើនឹង ៣៨ប្រកួត ដោយបែងចែកជាពីរពូល ហើយក្នុង១ពូលមាន ៦ក្រុម។

យុទ្ធនាការនេះ នឹងចាប់ផ្តើមប្រកួតផ្លូវការនៅចន្លោះខែមិថុនា និងខែកក្កដា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអាហ្សង់ទីន បានត្រឹមរងជើងឯក ២សម័យកាលជាប់គ្នាកាលឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយចាញ់ក្រុមជម្រើសជាតិឈីលីទាំងពីរលើក ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ខណៈកីឡាករខ្សែប្រយុទ្ធ Eduardo Vargas របស់ឈីលី រកបាន ៦គ្រាប់ច្រើនជាងគេ៕