(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅពេលនេះបានប្រកាសស្វែងរកកីឡាករបាល់ទាត់យុវជនថ្នាល កម្រិតអាជីពមកចូលរួមបន្ថែមទៀត។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

ការជ្រើសរើសនេះ ក្លឹបក៏បានបន្ថែមថា សម្រាប់យុវជនគឺស្ថិតក្នុងចន្លោះចាប់ពីអាយុក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំ ក្នុងនោះសម្រាប់ការធ្វើតេស្ត U15 និងធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង ៧ព្រឹក ខណៈ U18 និងធ្វើឡើងនៅថ្ងៃទី២៤ ខែដដែលនាម៉ោង ៧ព្រឹកដែលមានទីតាំងនៅកីឡដ្ឋានស្តាតចាស់។

យុវជនដែលមានបំណងចូលរួមធ្វើតេស្តជាមួយក្លឹបដែលលេងក្នុងលីគកំពូល និងពានរង្វាន់សមេ្តចតេជោ ហ៊ុន សែន នេះត្រូវមានខោអាវកីឡា និងស្បែកជើងកីឡា ព្រមទាំងមានកន្លែងស្នាក់នៅក្នុងរាជធានីភ្នំពេញផ្ទាល់ផងដែរ៕