(ថៃ)៖ ជាការពិត កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃខួបកំណើតឈានចូលវ័យ ២៦ឆ្នាំ របស់តារាសម្តែងស្រីល្បីឈ្មោះ យ៉ាយ៉ា ដោយក្នុងនោះ ក៏មានការជួបជុំគ្នាជាមួយគូស្នេហ៍ និងក្រុមគ្រួសាររបស់នាង ដើម្បីញ៉ាំអាហារពេលល្ងាចជាមួយគ្នាផងដែរ។ តែយ៉ាងណាមិញ នៅថ្ងៃទី ១៩ តារាសម្តែងប្រុស Nadech Kugimiya បានចូលរួមក្នុងកម្មវិធីមួយ ដោយបានបង្ហើបប្រាប់អ្នកកាសែត ពីកាដូរដែលោកឱ្យយ៉ាយ៉ា ក្នុងថ្ងៃខួបរបស់នាង។ តើកាដូរនោះជាអ្វីទៅ?

អ្នកកាសែត៖ យ៉ាយ៉ា បាននិយាយថា នាងទទួលបានអំណោយមួយចំនួន

Nadech៖ ខ្ញុំមានបំណងធ្វើវា ជូននាង

អ្នកកាសែត៖ វាគឺជា DIY?

Nadecd៖ វត្ថុដ៏ស្រស់ស្អាត គឺនាងមានហើយ និងអាចរកវាដោយខ្លួនឯង។ ខ្ញុំមិនជ្រើសរើសអ្វី ដែលមានតម្លៃខ្ពស់នោះទេ តែខ្ញុំមានបំណងធ្វើអ្វី ដែលមានអត្ថន័យមួយសម្រាប់នាង។

អ្នកកាសែត៖ តើនរណា ជាអ្នកធ្វើរូបភាព លើអាវយឺតឱ្យនាង?

Nadech៖ ខ្ញុំបានជ្រើសរើសរូបភាពនោះ ដោយខ្លួនឯង តាំងពីពួកយើងសម្តែងរឿង «Game Rai Game Ruk» ជាមួយគ្នាមកម្ល៉េះ។ ខ្ញុំមិនដឹងទេ ថាត្រូវជូនអ្វីដល់នាង ដូច្នេះហើយទើបខ្ញុំធ្វើអាវយឺតមួយសម្រាប់នាង។ ខ្ញុំចង់ធ្វើអាវយឺតមួយ ដែលវាមិនមែនជារបស់ធម្មតានោះទេ ព្រោះខ្ញុំកម៉្មង់សម្ភារៈគ្រប់យ៉ាង ទាំងប្រដាប់បោះពុម្ភរូបលើអាវយឺត និងធ្វើវាដោយខ្លួងឯងទាំងអស់។

អ្នកកាសែត៖ តើវាហត់ណាស់មែនទេ ដែលធ្វើវាគ្រប់យ៉ាងដោយខ្លួនឯងបែបនេះ?

Nadech៖ មិនហត់ទេ, ខ្ញុំធ្វើវាចេញពីបេះដូង

អ្នកកាសែត៖ តើលោកចង់ឱ្យនាងពាក់វាឬទេ?

Nadech៖ នាងប្រហែលជាពាក់វា៕