(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi ធ្វើបានហែតទ្រីក (៣គ្រាប់) លើកទី៣៣ នៃក្របខណ្ឌកំពូល អេស្ប៉ាញ La Liga នាយប់មិញនេះក្នុងជ័យ ជម្នះ ៤-១ ទៅក្រុមម្ចាស់ផ្ទះ Real Betis ក្នុងសប្តាហ៍ទី២៨ ជើងទី២ ដែលបានជួយឲ្យក្រុមការពារតំណែងជើងឯក FC Barcelona នាំមុខកំពូលតារាងដល់ ១០ពិន្ទុ។

ការធ្វើបាន hat-trick លើកទី៣៣ នេះ បានធ្វើឲ្យកីឡាករប្រធានក្រុមអាហ្សង់ទីន Messi កា្លយជាកីឡាករទី១ ដែលរកគ្រាប់ស៊ុតច្រើនជាងគេនៅក្របខណ្ឌកំពូល La Liga គិតចាប់តាំងពីបានចូលលេងក្នុងក្រុម ធំ FC Barcelona តាំងពីឆ្នាំ២០០៤មក ក្នុងនាមជាកីឡាករយុវជនក្នុងក្លឹបដែលស្ថិតនៅតំបន់ Catalan នៃប្រទេស អេស្ប៉ាញមួយនេះ។

៣គ្រាប់របស់កីឡាករវ័យ ៣១ឆ្នាំ Messi បានកើតឡើងនៅនាទីទី១៨ ៤៥ និងនាទី៨៥ ក្នុងខណៈមិត្តរួមក្រុមរកបាន ១គ្រាប់ដែរនៅនាទី៦៣ ក្នុងការជួយក្រុមអ្នកមានបុណ្យ Barcelona រកបាន ៦៦ពិន្ទុ នាំមុខក្រុមលេខ២ Atletico Madrid ដែលមានតែ ៥៦ពិន្ទុ គិតត្រឹមសប្តាហ៍ទី២៨ ជើងទី២ ខណៈកីឡាករ Moron រកបានតែ ១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ Real Betis នៅនាទី៨២៕