(ថៃ)៖ តារាប្រុសស្រីល្បីឈ្មោះជាច្រើនដួង បានបង្ហាញវត្តមានប្រកបដោយស្នាមញញឹម ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានឈ្មោះថា «Kom Chad Luek»។ ព្រឹត្តិការណ៍នេះ មានការប្រគល់ពានរង្វាន់ ដល់តារាសម្តែងប្រុសស្រីឆ្នើមៗ និងផលិតកម្ម អ្នកដឹកនាំរឿងល្បីៗ លេចធ្លោរប្រចាំឆ្នាំផងដែរ។ ខណៈឆ្នាំ២០១៩ នេះមានលោក លោក Weir Sukollawat និងកញ្ញា Bella Ranee ព្រមទាំងតារាជាច្រើនទៀត បានទទួលនូវពានរង្វាន់ សម្រាប់ស្នាដៃរបស់ពួកគេក្នុងវិស័យឧស្សហ៍កម្មសិល្បៈ។

ពិតណាស់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ព្រឹត្តិការណ៍ «Kom Chad Luek Awards» លើកទី១៥ ត្រូវបានធ្វើឡើងនៅ មជ្ឈមណ្ឌលវប្បធម៌ថៃ ដោយមានការចូលរួមពីតារាប្រុសស្រីល្បីឈ្មោះយ៉ាងច្រើនផងដែរ។ ដោយក្នុងនោះ លោក Weir Sukollawat ទទួលបាន ពានរង្វាន់ផ្នែក តារាសម្ដែងភាពយន្តល្អបំផុត និងកញ្ញា Bella Ranee ទទួលបានពានរង្វាន់ផ្នែក តារាសម្តែងដែលមានប្រជាប្រិយភាពជាងគេ។

ក្រៅពីនោះ តារាដែលទទួលពានរង្វាន់ក្នុងកម្មវិធី «Kom Chad Luek Awards» មានដូចជា៖
១៖ Deng Salaya ទទួលបានពានរង្វាន់ផ្នែក Best Script ក្នុងរឿង (Buppesunnivas)
២៖​ Yah Janyah ទទួលបានពានរង្វាន់ផ្នែក តារាសម្តែងមានការគាំទ្រច្រើនបំផុត ក្នុងរឿង (Buppesunnivas)
៣៖ Suprawat Pattamasoot ទទួលបានពានរង្វាន់ផ្នែក តារាសម្តែង មានការគាំទ្រច្រើនបំផុត ក្នុងរឿង (Rim Fung Narm)
៤៖ Tang Saksit ទទួលបានពានរង្វាន់ផ្នែក តារាសម្ដែងឈានមុខគេ ក្នុងរឿង (In Family We Trust)
៥៖ Mew Lalit ទទួលបានពានរង្វាន់ផ្នែក តារាសម្ដែងលេចធ្លោរជាងគេ ក្នុងរឿង (La)
៦៖ San Srikaeolo ទទួលបានពានរង្វាន់ផ្នែក អ្នកដឹកនាំល្អបំផុត ក្នុងរឿង (La)
៧៖ ខ្សែភាពយន្តចំណងជើងថា «Buppesunnivas» ទទួលបានពានរង្វាន់ ភាពយន្តល្អបំផុត
៨៖ Singto Prachaya ទទួលបានពានរង្វាន់ផ្នែក តារាភាពយន្តដែលមានប្រជាប្រិយភាព
៩៖ Nakee ទទួលបានពានរង្វាន់ផ្នែក តារាភាពយន្តដែលមានប្រជាប្រិយភាព
១០៖ Peck Palitchoke ទទួលបានពានរង្វាន់ផ្នែក តារាចម្រៀងដែលមានប្រជាប្រិយភាព៕