(ថៃ)៖ បន្ទាប់ពីសាងមានទំនាក់ទំនងស្នេហាជាមួយមិត្តស្រី អស់រយៈពេល៦ឆ្នាំមកហើយ ទីបំផុតតារាចម្រៀងប្រុសរូបសង្ហារ លោក Dome Pakornlam បានសម្រេចចិត្តរៀបការជាមួយអនាគតភរិយាហើយ ខណៈកាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៩ ថ្មីៗនេះ លោកបានបង្ហាញដល់ទស្សនិកជន ពីរូបភាព Pre-Wedding យ៉ាងផ្អែមល្ហែម ក្នុង Instagram ផ្លូវការរបស់លោក។

ក្នុងរូបភាពប៉ុន្មានសន្លឹក ដែល Dome Pakornlam បានចែករំលែកក្នុងបណ្តាញសង្គមនោះ គឺរូបលោកមើលទៅពិតជាសង្ហារខ្លាំងណាស់ ជាមួយនឹងអាវពីក្រៅពណ៌ខ្មែរ ឈរស្និតស្នាលជាមួយនឹងអនាគតភរិយា កញ្ញា Metal Sukkhao ក្នុងឈុតរ៉ូបវែងពណ៌សយ៉ាងស្រស់សោភា ដែលធ្វើឱ្យអនាគតគូស្វាមីភរិយាមួយគូនេះ ស័ក្តសមនឹងគ្នាយ៉ាងខ្លាំង។​ តាមការកត់សម្គាល់ គូស្នេហ៍មួយគូនេះ បានទាក់ទងគ្នា ៦ឆ្នាំមកហើយ ដោយលោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Dome Pakornlam បានសុំគូស្នេហ៍រៀបការ ​កាលពីឆ្នាំ២០១៨ អំឡុងពេលពួកគេនៅ New Zealand។

បើតាមការឱ្យដឹង លោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Dome Pakornlam និង កញ្ញា Metal Sukkhao គ្រោងចូលរោងការ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ឬថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៩ ខណៈគូស្នេហ៍មួយគូនេះ បានរៀបចាំកន្លែងប្រារព្ធពិធី និងរៀបចំឈ្មោះភ្ញៀវកិត្តិយសរួចរាល់អស់ហើយ។​