(ក្រុងឡុងដ៍)៖ ក្រុមតោខៀវ Chelsea រកបានជ័យជម្នះបន្តឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Europa League 2019 ក្រោយពីបាន​យកឈ្នះក្រុម Malmo នៅក្នុងការប្រកួតជើងទី២ ដោយលទ្ធផល ៣-០ ដែលការប្រកួតធ្វើនៅកីឡដ្ឋាន Stamford Bridge នាថ្ងៃសុក្រ ទី២២ ខែកុម្ពៈ ឆ្នាំ២០១៩។

សរុបទាំងពីរជើងក្រុមទាំង២ បញ្ចប់ទៅដោយលទ្ធផល Chelsea ៥-១ Malmo គ្រាដែលក្នុងជើងទី ២នេះខ្សែប្រយុទ្ធបារាំង Olivier Giroud រកបានគ្រាប់បាល់បើកឆាកបាននាទីទី ៥៥ មុនពេលដែលកីឡាករ Roos Barkley ស៊ុតហ្វ្រីឃីគបានយ៉ាងល្អនៅនាទីទី ៧៤ ខណៈកីឡាករ Hudson-Odoi រកបាននៅនាទីទី ៨៤។

ក្រោយបញ្ចប់ការប្រកួតនេះបានធ្វើឲ្យក្រុមរបស់លោក Maurizio Sarri មានទំនុកចិត្តក្នុងការដណ្ដើមកៅអីទៅកាន់នៅវគ្គ ១៦ក្រុមចុងក្រោយ Europa League បន្តទៀត៕